រាជរដ្ឋាភិបាល បង្កើតក្រុមការងារពិសេស ដើម្បីធ្វើការជាមួយអង្គការសហប្រជាជាតិ និង បណ្តាប្រទេសផ្តល់ជំនួយ លើការទ្រទ្រង់ដំណើរការសាលាក្តីខ្មែរក្រហម

photo_2017-04-05_14-13-24FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីធ្វើសហប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិ និងបណ្តាប្រទេសផ្តល់ជំនួយ សម្រាប់ទ្រទ្រង់ដំណើរការ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅកាត់សាលាក្តីខ្មែរក្រហម និងបណ្តាប្រទេសផ្តល់ជំនួយ លើការទ្រទ្រង់ដំណើរការសាលាក្តីខ្មែរក្រហម។ នេះបើតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧។

បង្កើតក្រុមការងារកម្ពុជានេះមានលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាប្រធាន, លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង និង លោក ហេង វង្សប៊ុនឆាត ជាអនុប្រធាន និងមានសមាសភាព១០រូប។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ តម្លៃជាង ៦០លានដុល្លារ នៅរាជធានីភ្នំពេញ

FN ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់​ជាផ្លូវការនូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ តម្លៃជាង ៦០លានដុល្លារ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២នេះ អាចផលិតទឹកស្អាតបាន ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសប្បាយរីករាយនៅពេលទទួលបានសមិទ្ធផលថ្មីមួយទៀត សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ។ * ជាមួយនិងការដាក់ឲ្យដំណើររោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធទី២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ប្រវត្តិឈឺចាប់ កាលពីទសវត្សរ៍ឆ្នាំ៨០។ ដោយសារតែខ្វះបណ្តាញទឹកប្រើប្រាស់នេះ បានធ្វើឲ្យសម្តេចបាត់បង់កូនប្រុសម្នាក់ ពោលឧត្តមភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរលូតកូន ព្រោះតែរឿងយោងទឹកពីដីទៅដាក់លើផ្ទះ។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកដែរថា រហូតដល់ទសវត្សរ៍ឆ្នាំ៩០ ទៅហើយសម្តេចនៅប្រើរថយន្តដឹកទឹកទៅប្រើប្រាស់នៅឡើយទេ ព្រោះទឹករត់ចូលមិនដល់ផ្ទះ។ * សម្តេចតេជោ ហ៊ុន…

Details

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗវាយតម្លៃថា «ស្ថានភាពបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជា មានហានិភ័យទាប»

FN ៖ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃ និងទទួលស្គាល់ថា «ស្ថានភាពបំណុលសាធារណៈ ក្រៅប្រទេសរបស់កម្ពុជា មានចីរភាព និងហានិភ័យបំណុលកម្រិតទាប» នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការបញ្ជាក់បែបនេះត្រូវបានលើកឡើងក្នុងវេទិកាលើកទី៧ស្ដីពី «ការគ្រប់គ្រងបំណុលសាធារណៈ តំបន់អាស៊ី ឆ្នាំ២០១៧» ក្រោមកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមេសា ឆ្នាំ២០១៧ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាបដោយមានការចូលរួមពីប្រទេសនានា មកពីតំបន់អាស៊ីជិត៥០ប្រទេស និងដៃគូអភិវឌ្ឍន៍មួយចំនួន។ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាទេសាភិបាលបម្រុងរបស់កម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា «ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា៖ មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី បានវាយតម្លៃ និងទទួលស្គាល់ថា ស្ថានភាពបំណុលសាធារណៈ ក្រៅប្រទេសរបស់កម្ពុជា មានចីរភាព និងហានិភ័យបំណុលកម្រិតទាប»។ លោកបន្តថា ពិន្ទុនៃការវាយតម្លៃសូចនាករគោលនយោបាយ និងការគ្រប់គ្រងបំណុលរបស់កម្ពុជា…

Details