​អាជ្ញាធរចិន អញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំ នៅខេត្តសាងស៊ី

FN ៖ ក្នុងជំនួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលធ្វើឡើងនៅវិមានសន្តិភាព នារសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ លោក ហ៊ូ ហេភីង អភិបាលខេត្តសាងស៊ី បានអញ្ជើញសម្តេចតេជោ ទៅសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំ នៅខេត្តសាងស៊ី ប្រទេសចិន។ លោក ហ៊ូ ហេភីង បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំខេត្តសាងស៊ី នឹងចូលរួមកាន់តែសកម្មថែមទៀត ក្នុងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ពិសេសលើវិស័យទេសចរណ៍ និង ពាណិជ្ជកម្ម។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី បានយល់ស្របទៅនឹងការ លើកឡើងរបស់ លោកអភិបាលខេត្ត និងបានទទួលយកនូវសំណើររបស់លោក ក្នុងការអញ្ជើញ ទៅចូលរួមក្នុងពិធី បើកសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំ ខេត្តសាងស៊ី។ សម្តេចតេជោ បានធ្វើការណែនាំដល់សហការីរបស់សម្តេច ពិសេសក្រសួងការបរទេសរបស់ប្រទេសកម្ពុជា ធ្វើការជាមួយនឹងថ្នាក់ដឹកនាំ ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីរៀបចំកម្មវិធីនៃការអញ្ជើញចូលរួមពិធីសម្ពោធ មជ្ឈមណ្ឌល ពាណិជ្ជកម្ម កម្ពុជាប្រចាំខេត្តសាងស៊ី ក្នុងពេលវេលាដ៏សមស្រប នាពេលខាងមុខ។ សូមបញ្ជាក់ថា…

Details

គណៈកម្មាធិការសិទ្ធិមនុស្ស ចង់ឱ្យពិភពលោក ផ្តល់ពានរង្វាន់ណូប៊ែលជូន សម្ដេចតេជោ ហ៊ុន សែន

FN ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គួរតែទទួលបានពានរង្វាន់ណូប៊ែលពិភពលោក ពីព្រោះសម្តេចមានសម្បត្តិធំធែងណាស់ ក្នុងការសង្គ្រោះជីវិតមនុស្ស។ ការលើកឡើងរបស់ លោក កែវ រ៉េមី បានធ្វើនៅក្នុងពីធីសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ។ លោក កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះថា៖ «ល្មមដល់ពេលដែលផ្ដល់ឲ្យគាត់ (សម្តេចតេជោ) នូវពានរង្វាន់សន្ដិភាព រឺក៏ពានរង្វាន់លើវិស័យសិទ្ធិមនុស្សជូនគាត់ ក៏ប៉ុន្ដែផ្ទុយទៅវិញ ចំណុច២សំខាន់នេះ ត្រូវបានគេបំផ្លិញ មួលបង្កាច់បង្អាប់ បន្ទុក មនុស្សដែលមានគុណសម្បត្តិស្មើមហាមេឃ»។ លោកបានបន្ថែមថា៖ «សម្ដេចតេជោ នាយករដ្ឋមន្រ្តី គឺជាអ្នកសង្គ្រោះជីវិតមនុស្ស ឲ្យមានជីវិតឡើងវិញ ក្រោយពីរបបប៉ុលពត ហើយការសង្គ្រោះជីវិតនេះ ថ្នាក់ដឹកនាំនៅក្នុងគណបក្សប្រឆាំងក៏ត្រូវទទួលស្គាល់ខ្លួនឯង រស់រានមានជីវិតដោយសារតែ៧មករានេះដែរ»។ លោកបានបន្ថែមទៀតថា ការសង្គ្រោះជីវិតមនុស្សឲ្យរស់រាន់មានជីវិត គឺជាមូលដ្ឋានគ្រឹះ នៃការគាំពារ សិទ្ធិរស់រានមានជីវិត។ លោកបានបញ្ជាក់ថា «យើងត្រូវនិយាយរឿងនឹងឲ្យច្បាស់ ហើយការឯកភាពទឹកដីនេះ មានសារសំខាន់ណាស់ ហើយបង្កើននៃការរីកចម្រើនសិទ្ធិមនុស្សបន្តទៅទៀត…

Details

ស្ថានទូតកម្ពុជា ជួយអន្តរាគមន៍ដល់ពលករ-ពលការីខ្មែរ៤នាក់ ដែលរងគ្រោះ នៅប្រទេសម៉ាឡេស៊ី

photo_2017-03-27_17-08-37FN ៖ ស្ថានទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី បានអន្តរាគមន៍ពលករ-ពលការីខ្មែរ​រងគ្រោះចំនួន៤នាក់ដែលបានរងគ្រោះ នៅប្រទេសម៉ាឡេស៊ី ឲ្យត្រឡប់មកកម្ពុជាវិញ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ថា ពលករ-ពលការីខ្មែរទាំង៤នាក់ សុទ្ធតែបានត្រឡប់មកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាពហើយ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។