រដ្ឋមន្រ្តីអូស្រ្ដាលី៖ រដ្ឋាភិបាលអូស្រ្តាលី នឹងបន្តផ្ដល់ជំនួយមកកម្ពុជា នៅលើវិស័យបោសសំអាតមីន

photo_2017-03-20_17-25-46FN ៖ លោកស្រី Concetta Fierravanti-Wells សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកអភិវឌ្ឍអន្តរជាតិ និងតំបន់ប៉ាស៊ីហ្វិករបស់អូស្រ្តាលី បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលី នឹងនៅតែបន្តផ្ដល់ជំនួយមកប្រទេសកម្ពុជា នៅលើវិស័យបោសសំអាតមីន បន្តទៅទៀត។

ការបញ្ជាក់បែបនេះ របស់រដ្ឋមន្រ្តីអូស្រ្តាលី បានធ្វើឡើងខណៈលោកស្រី ជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា ក្នុងឱកាសលោកស្រី មកទស្សនកិច្ចនៅកម្ពុជា កាលពីចុងសប្ដាហ៍ កន្លងទៅនេះ។

លោកស្រី Concetta Fierravanti-Wells បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជានៅលើវិស័យការបោសសំអាតគ្រាប់មីននេះ ដែលទទួលបានលទ្ធផលដ៏ល្អប្រសើរ។

លោក ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានជម្រាបជូនលោកស្រី អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលដែលទទួល បានក្នុងការកាត់បន្ថយ ជនរងគ្រោះ ដោយសារគ្រាប់មីនពីចំនួនជាង ៤០០០នាក់ ក្នុងឆ្នាំ១៩៩៦ និងបានថយចុះជាបន្តបន្ទាប់ និងរហូតដល់ឆ្នាំ២០១៦កន្លងមកនេះ មានចំនួននៅសល់តិចជាង១០០នាក់។

លោកទេសរដ្ឋមន្រ្តី ក៏បានសម្ដែងអំណរគុណចំពោះ រដ្ឋាភិបាលអូស្រ្តាលី ដែលបានបន្តផ្ដល់ជំនួយដល់កម្ពុជា លើវិស័យនេះផងដែរ៕

ក្រសួងជំរុញឲ្យក្រុមហ៊ុន Cellcard, Metfone និង Smart ស្វែងរកការឯភាពគ្នា កំណត់តម្លៃទាបបំផុតមួយ ដើម្បីធានាឲ្យបានប្រកួតប្រជែងស្មោះត្រង់ និងស្របតាមច្បាប់

FN ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំរុញឲ្យក្រុមហ៊ុនទូរស័ព្ទធំៗ ចំនួន៣នៅកម្ពុជា ដែលរួមមាន ក្រុមហ៊ុន Cellcard, Metfone និង Smart រួមគ្នាពិភាក្សាស្វែងរកនូវការ កំណត់តម្លៃសេវាទាបបំផុតមួយ ដើម្បីធានាឲ្យបាននូវការ ប្រកួតប្រជែងដោយស្មោះត្រង់ និងស្របតាមច្បាប់។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករ​ទូរគមនាគមន៍ ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ។ ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីនៅពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៉ីវតឹក បានបើកកិច្ចប្រជុំដោះស្រាយវិវាទ រវាងប្រតិបត្តិករទូរស័ព្ទចល័តទាំងបី ក្រុមហ៊ុន Cellcard, Metfone និង Smart ពាក់ព័ន្ធនឹងការប្រកួតប្រជែងដោយស្មោះត្រង់ និងស្របច្បាប់ តាមរយៈការផ្សាយពាណិជ្ជកម្ម (ដូរលុយ) របស់ប្រព័ន្ធ ទូរស័ព្ទចល័ត។ លោក អ៉ឹម វុត្ថា បានបញ្ជាក់ថា កិច្ចប្រជុំនោះបានលើកឡើងពីការ ផ្សព្វផ្សាយពាណិជ្ជកម្មកន្លងមករបស់ក្រុមហ៊ុន ទូរស័ព្ទចល័តទាំង៣…

Details

ក្រោយជួបគ្រោះខ្យល់កន្រ្តាក់! នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន នាំយកអំណោយចែកជូនភ្លាមៗ ជូនប្រជាពលដ្ឋ នៅស្រុកព្រះនេត្រព្រះ

FN ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី​ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណបក្សចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូន​ប្រជាពលរដ្ឋ​ដែលរស់នៅភូមិឫស្សីកណ្ដាល ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដែលរងគ្រោះមហន្តរាយដោយខ្យល់ព្យុះ។ នៅក្នុងពិធីនេះក៏មានការចូលរួមផងដែរពីលោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត ស្នងការនគរបាលខេត្ត​លោកឧត្តមសេនីយ៍ទោ អាត់ ខែម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង​ត្រូវបានបំផ្លាញ​ទាំងស្រុងដោយ​សារតែខ្យល់កន្រ្តាក់។ ប្រជាពលរដ្ឋទាំង៣គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់នោះរួមមាន៖ ១៖ លោក សុខ សាម៉េត អាយុ៥៣ឆ្នាំ មានសមាជិកក្នុងគ្រួសារ៥នាក់ ២៖ លោក ឈាង ពែន អាយុ៥១ឆ្នាំ មានសមាជិកក្នុងគ្រួសារ៣នាក់ និង៣៖ លោក នេត្រ សាវឿង អាយុ៥០ឆ្នាំ មានសមាជិកក្នុងគ្រួសារ៣នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះដែរ នាយឧត្តមសេនីយ៍ កែ…

Details