ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធគម្រោងពង្រីករោងចក្ររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា នាព្រឹកថ្ងៃនេះ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីសម្ពោធ គម្រោងពង្រីក រោងចក្ររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដែលបានអនុវត្តគម្រោងវិនិយោគរួមគ្នានៃសម្ព័ន្ធអាជីវកម្មក្រុមហ៊ុនផលិត ស្រាបៀរ អាស៊ីប៉ាស៊ីហ្វិក (APB) និង ក្រុមហ៊ុនវឌ្ឍនៈគ្រុប ដោយជោគជ័យលើទុនវិនិយោគដំបូងចំនួន៥៦លានដុល្លារ និងបន្តពង្រីកផលិតកម្ម របស់ខ្លួនបន្ថែមទៀត ក្នុងពេលនេះពិសេសបានបន្ថែមនូវមុខផលិតផលថ្មី គឺស្រាបៀរ Heineken ប្រភេទដប និងកំប៉ុង បន្ថែមលើផលិតផលស្រាបៀរ Tiger (ដប និងកំប៉ុង) ABC Extra Stout (ដប់ និងកំប៉ុង) Anchor (ដប និងកំប៉ុង) និង Gold Crown (កំប៉ុង)។…
Details