រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើត ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក ប្រទេសស្វីស

photo_2017-02-22_20-21-10FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការបង្កើតស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នេះបើយោងតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

អនុក្រឹត្យបានបញ្ជាក់ថា ស្ថានបេសកកម្មអចិន្រ្តៃយ៍នេះត្រូវមានសមាសភាពជា មន្រ្តីការទូត និងមន្រ្តីបច្ចេកទេសចំនួន៥រូប និងមានកញ្ចប់ថវិកាស្ថិតក្រោម ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំដោយប្រធានមួយរូបមានឋានៈជាអគ្គរាជទូត។

សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ

ការរៀនសូត្រ មិនចេះចប់ទេ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួម ដើម្បីចែកសញ្ញាបត្រ សម្រាប់និស្សិត ជ័យលាភី ចំនួន ១.៤៣១ នាក់ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ។ អម្បាញ់មិញនេះ យើងបានស្តាប់ ទាំងអស់គ្នានូវរបាយការណ៍របស់ លោកស្រី​ ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញ អន្តរជាតិ ស្តីពីវឌ្ឍនភាពសាកលវិទ្យាល័យនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវ​ការ​កោត​សរសើរជាមួយនឹងការខិតខំទាំងអស់របស់ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង ក៏ដូចជា សាស្ត្រាចារ្យ ដែល​បាន​ខិតខំរៀបចំឲ្យដំណើរការ នៃសាកលវិទ្យាល័យ … តាមរយៈនៃការខិតខំនេះ យើងបានរួម​ចំ​ណែក​​​បណ្តុះបណ្តាលនូវធនធានមនុស្ស ដែលចេញពីសាកលវិទ្យាល័យនេះ ប្រមាណជាជាង ៦.០០០ នាក់ រួចស្រេចទៅហើយ។ … ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអបអរសាទរជាមួយនឹង ជ័យលាភីទាំងអស់ ដែលបានទទួលសញ្ញាបត្រ​នៅ​ថ្ងៃ​នេះ ហើយសង្ឃឹមថា ជ័យលាភីទាំងអស់នឹងបន្តការខិតខំតទៅទៀត ដោយនៅក្នុងនេះយើងមាន​ទាំង​បរិញ្ញា​បត្រ​រង ទាំងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ សង្ឃឹមថា ការរៀនវាមិនចេះចប់ទេ សូម្បីតែរដ្ឋ​មន្ត្រីក្រ​សួងអប់រំ…

Details

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ

FN ៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ប្រារព្ធពិធីចែកសញ្ញាបត្រ ដល់និស្សិតជយលាភី ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី១០ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១០ និងទី១១ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៨ ចំនួន១៤៣១នាក់ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៨៖០០ នាទីព្រឹក ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ (NIE)។ ខាងក្រោមនេះប្រសាសន៍សំខាន់ៗទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយជាមួយនិស្សិតជាង ១ពាន់នាក់ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ និងបានអរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដែលបានប្រឹងប្រែងក្នុងការបណ្តុះបណ្តាលកូនខ្មែរ។ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ បានសម្រេចផ្តល់អាហារូបករណ៍មួយចំនួន ដល់ព្រះសង្ឃឲ្យបានសិក្សាបន្តនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀនសូត្រមិនចេះជាប់នោះទេ ជាក់ស្តែងរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន…

Details