សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​ឲ្យប្រជាជនកម្ពុជា ពិសេស​យុវជនលេងកីឡា ដើរឲ្យឆ្ងាយ​ពីគ្រឿងញៀន និងល្បែងស៊ីសង

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃឈប់សម្រាក ថ្ងៃអាទិត្យថ្ងៃទី១៩ ខែកុម្ភៈនេះ បានអញ្ជើញ​ទៅលេងកីឡាវាយកូ​​​នគោល ដែលជាកីឡាដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់សម្តេច, ពីទីលានវាយកូនគោលសម្តេចតេនាយករដ្ឋមន្ត្រី មិនភ្លេចឡើងអំពាវនាវដល់ប្រជាជនកម្ពុជា ពិសេសយុវជនចាប់យកការលេងកីឡា ដើរជៀសឲ្យ​ឆ្ងាយពីគ្រឿង​ញៀន និងអំពើពាលាអាវ៉ាសែ ដែលសង្គមស្អប់ខ្ពើម។ សម្តេចតេជោ ហ៊ុន សែន​ ចាត់ទុកថា ការលេងកីឡាមិនត្រឹមតែជួយដល់សុខភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ការលេងកីឡាក៏ចូលរួម​លើកស្ទួយវិស័យរបស់ជាតិផងដែរ។ ស​ម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «មិនឲ្យឱកាសកន្លងផុតទេនៅ ថ្ងៃសំរាកនេះ។ បាល់ទះ បាល់ទាត់ បោះប៊ូល ដែលជាកីឡាធ្លាប់លេងកាលពីក្មេង មិនអាចលេងបានទៀតទេ នៅសល់តែកីឡា​វាយកូនគោលនេះ ហើយដែលស្របជាមួយកម្លាំងខ្ញុំ។ កីឡានេះមិនទាមទារ ការប្រើកម្លាំងច្រើនពេកទេ ប៉ុន្តែទាមទារនូវការគិត ខាងបច្ចេកទេសច្រើនជាង។ ខ្យល់ពីមុខខ្យល់ពីក្រោយ ពីឆ្វេងឬពីស្តាំ សំណើមក្នុងអាកាស ស្ថានភាពដី ស្មើ ទួល ទំនាប ទឹកដើមឈើ រណ្តៅខ្សាច់។ល។ ត្រូវយកមកគិតបញ្ចូលគ្នាទាំងអស់ ទើបវាយត្រូវគោលដៅ បើប្រៀបធៀប ដូចនាយទាហ៊ានកាំភ្លើងធំមួយនាក់ដែរ។…

Details

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អគារសិក្សាមួយខ្នង ដល់សាលាបឋមសិក្សាសំប៉ាន ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

FN ៖ ក្រោយពីមានការស្នើសុំពីប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ​ និងសិស្សនុសិស្ស ក្នុងភូមិសំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង​ ខេត្តកំពង់ធំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចផ្ដល់អគារសិក្សាចំនួន១ខ្នង ដែលមានបីបន្ទប់ ទៅដល់សិស្សសាលាបឋមសិក្សាសំប៉ាន។ អគារសិក្សាមួយខ្នងបីបន្ទប់នេះ ត្រូវបានផ្ដល់ជូនដោយ លោក ជា ចាន់តូ ទេសាភិ​បាល​ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងឱកាសដែលលោក និងក្រុមការងារអញ្ជើញចុះ ពិនិត្យ​ស្ថានភាពជាក់ស្ដែងរបស់សាលា។ ការចុះជួយដល់ប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ លោកនាយកសាលាបឋមសិក្សាសំប៉ាន បានឲ្យដឹងថា បច្ចុប្បន្ននេះមានតែអគារមួយខ្នង ធ្វើពីឈើប្រក់ក្បឿង ជញ្ជាំងស្លឹកហើយ ស្ថិតក្នុងភាព​ចាស់ទ្រុតទ្រោម និងពុំមានសុវត្ថិភាពដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្សនៅឡើយ។ លោកនាយកសាលាបានអោយដឹងទៀតថា​ «បច្ចុប្ប្នន្ននេះសិស្សដែលបានមកចុះឈ្មោះចូលរៀ​នគឺមានការថយចុះពីមួយឆ្នាំ ទៅមួយឆ្នាំគួរអោយកត់សំគាល់ ទាំងនេះដោយសារតែខ្វះអគារសិក្សា…

Details