ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីទទួលពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ»

FN ៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិក​អន្តរជាតិ» ដែលផ្ដល់ជូនដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖​ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងក្រុមគ្រួសារពិតជារីករាយក្នុងការទទួលបានពានរង្វាន់ប្រធានគណៈកម្មាធិការអូរឡាំពិកអន្តរជាតិ។ សម្តេចតេជោថា ពាននេះនឹងក្លាយទៅការចូលរួមចំណែកដ៏សំខាន់មួយក្នុងការជួយជំរុញវិស័យកីឡានៅកម្ពុជា ឲ្យកាន់តែរីកចម្រើន។ ពានរង្វាន់ប្រធានគណៈកម្មាធិការអូរឡាំពិកអន្តរជាតិ គឺជាមោទនភាពថ្មីមួយទៀតរបស់សម្តេច និងក្រុមគ្រួសារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករ កីឡាការិនី ប្រជាពលរដ្ឋ និងជាតិកម្ពុជាទាំងមូល។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិស័យកីឡារបស់កម្ពុជាធ្លាប់មានកេត្យានុភាពល្បាញល្បី តែត្រូវបានបាត់បង់លិចលង់ទៅវិញ បន្ទាប់ពីកម្ពុជាធ្លាក់ ចូលទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត។ ក្នុងនោះកីឡាករ កីឡាការិនីឆ្នើមៗរបស់កម្ពុជាជាច្រើន ត្រូវបានរបបប៉ុលពត កាប់សម្លាប់ផងដែរ។ * សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចកំណត់យកថ្ងៃទី០៤ ខែមេសា…

Details

សុន្ទរកថា និងសង្កថា ក្នុងពិធី ទទួលពានរង្វាន់ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ

លោក ស៊ា មៀង (Ser Miang) សមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ កីឡាការិនីទាំងអស់ ! ថ្ងៃនេះ ខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារមានសេចក្តីរីករាយចំពោះការផ្តល់កិត្តិយស «ពានរង្វាន់ប្រធានគណៈ កម្មាធិការអន្តរជាតិ» ដល់រូបខ្ញុំនាពេលនេះ។ ពានរង្វាន់នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ សម្រាប់​រួម​ចំណែកគាំទ្របន្ថែម​ទៀត ដល់ដំណើរការអភិវឌ្ឍនវិស័យកីឡាកម្ពុជា ឱ្យកាន់តែរីកចម្រើនទាំង​បច្ចុប្បន្ន និង​ពេលខាងមុខទៀត។ ចំពោះមុខនេះ ខ្ញុំសូមថ្លែងអំណរគុណលោក ស៊ា មៀង សមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការ​អូឡាំ​ពិក​អន្តរជាតិ និងជាតំណាងលោកបណ្ឌិត Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលបាននាំយកពានរង្វាន់ខ្ពស់បំផុតរបស់ចលនាអូឡាំពិកនេះ មកប្រគល់ដល់រូបខ្ញុំ។ នេះគឺជាមោទនភាព​ថ្មីមួយទៀត សម្រាប់រូបខ្ញុំ ភរិយា ក្រុមគ្រួសារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករ-កីឡាការិនី​កម្ពុជា​ក៏ដូច​ជាប្រជាជាតិកម្ពុជាទាំងមូលផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជា​ជនកម្ពុជា ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារីករាយ និងមោទនភាព ខណៈដែលកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ និងសហការី ព្រមទាំងការរួមចំណែក ពីក្រុមកីឡាករ-កីឡាការិនីទាំងអស់ ក្នុងការលើកស្ទួយវិស័យកីឡាកម្ពុជា ឱ្យផុស​ត្រ​ដែតឡើងជាថ្មី និងបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលចំពោះទេពកោសល្យ និងសមត្ថភាពកីឡាករ​កម្ពុជា នាពេលបច្ចុប្បន្ននេះ។ ជាការពិត វិស័យកីឡាកម្ពុជាយើងធ្លាប់មានឧត្តមភាពនៅថ្នាក់តំបន់ និងទ្វីបឤស៊ីនាទសវត្សរ៍ទី ៦០ និង ៧០ ប៉ុន្តែ ដោយសារសង្គ្រាមក្រោយឆ្នាំ ១៩៧០ និងរបបប្រល័យពូជសាសន៍ប៉ុលពត ៣ ឆ្នាំ…

Details