សុន្ទរកថា និងប្រសាសន៍ក្រៅសុន្ទរកថា ក្នុងពិធីបើកមហាសន្និបាតលើកទី ៩ របស់សភាតំបន់ឤ ស៊ី អេភីអេ (APA) ក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅតំបន់ឤស៊ី»

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសភា តំបន់ឤស៊ី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ប្រធាន សមាជិក សមាជិកាគណៈប្រតិភូសភាតំបន់ឤស៊ី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើក មហាសន្និបាតលើកទី ៩ នៃសភា​តំបន់ឤស៊ី ដែលប្រពឹត្តទៅនៅលើទឹកដីខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាលើកទី ២ ដែល​ព្រះ​​រាជាណាចក្រកម្ពុជាមានកិត្តិយស ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនៃសភាតំបន់ឤស៊ីនេះ​។​ ក្នុង​នាម​រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសំដែងនូវការ ស្វាគមន៏ចំពោះសមាជិកសភា នៃបណ្តាប្រ​ទេស​ជា​សមា​ជិក​សភាតំបន់ឤស៊ី ប្រទេសសង្កេតការណ៍ អង្គការដៃគូ និងគណៈប្រតិភូទាំង​អស់ ដែល​ចូលរួមក្នុងព្រឹត្តិការណ៍មហាសន្និបាតជាប្រវត្តិសាស្ត្រនេះ។ ឆ្នាំនេះ មហាសន្និបាតបានលើកយកប្រធានបទស្តីពី «ការជំរុញសន្តិភាព និងការអភិវឌ្ឍន៍ប្រកប​ដោយ​និរន្ត​រ​ភាពនៅតំបន់ឤស៊ី» ដែលជាប្រធានបទដ៏សំខាន់មួយសម្រាប់បំផុសស្មារតីយើងឱ្យចេះ រួមគ្នាស្វែងរក​សន្តិភាព ស្រឡាញ់សន្តិភាព និងការអភិវឌ្ឍប្រកបដោយ​និរន្តរ​ភាព ឆ្លើយតប​ឱ្យបាន​ទាន់ពេល​វេលា​ទៅ​នឹង​សភាព​ការណ៍វិវត្ត​​របស់តំបន់ និង​ពិភពលោក ដែលកំពុងតែញាំញីដោយរងើកភ្លើងនៃជម្លោះ និងសង្គ្រាម ព្រម​ទាំងការរីករាលដាលនៃអំពើភេរវកម្ម ដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សជាតិទាំងមូល។ តាមរយៈ​ប្រ​ធានបទនេះ អនុញ្ញាតឱ្យខ្ញុំបង្ហាញដល់អង្គសន្និបាតអំពីមូលហេតុសំខាន់ ដែលនាំឱ្យកម្ពុជា​ស្រឡាញ់​សុខ​សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមដោយក្នុងនោះ ខ្ញុំ​សូម​គូស​រំលេ​ច​ឡើងវិញ​ខ្លះៗ អំពីបទពិសោធន៍ជាក់ស្តែងដែលកម្ពុជាបានជួបប្រទះកន្លងមក។…

Details

សម្តេចតេជោ ហ៊ុន សែន និងប្រធានព្រឹទ្ធសភាប៉ាគីស្ថាន រំពឹងថា មហាសន្និបាត APA លើកទី០៩នេះ នឹងទទួលបានជោគជ័យ ក្រោមការដឹកនៃរបស់កម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានរំពឹងព្រមៗគ្នាថា មហាសន្និបាត APA លើកទី០៩នេះ នឹងទទួលបានជោគជ័យ ក្រោមការដឹកនៃរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចូលរួមរបស់លោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នឹងជួយឲ្យមហាសន្និបាតលើកទី០៩នេះ ទទួលបានជោគជ័យ ក្រោមការដឹកនាំរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបរវាង សម្តេចតេជោ និងលោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តសៀមរាប។ លោក ស្រ៊ី ថាមរ៉ុង បន្ថែមប្រាប់អ្នកសារព័ត៌មានទៀតថា ទាក់ទងនឹងទំនាក់ទំនងទ្វេរភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការ អញ្ជើញកាលពីឆ្នាំមុន រដ្ឋាភិបាលប៉ាគីស្ថាន តាមរយៈព្រឹទ្ធសភាប៉ាគីស្ថាន…

Details