សម្តេចនាយករដ្ឋមន្រ្តី៖ កម្ពុជាអនុញ្ញាតឲ្យបងប្អូនឥស្លាម ស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួនចូលសាលារៀន ខុសពីប្រទេសមួយចំនួនមិនអនុញ្ញាតនោះទេ

photo_2016-11-02_09-38-44FN ៖ ខណៈថ្លែងសុន្ទរកថានៅក្នុងពិធីបើកការដ្ឋានកសាងផ្លូវ និងសម្ពោធផ្លូវជនបទនៅឯខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា មិនដូចប្រទេសមួយចំនួន ដែលមិនអនុញ្ញាតឲ្យបងប្អូនឥស្លាម ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ចូលសាលារៀននោះទេ, កម្ពុជាបានអនុញ្ញាតឲ្យបងប្អូនឥស្លាម ស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ចូលសាលារៀនដោយស្មើមុខស្មើមាត់ ដូចប្រជាពលរដ្ឋខ្មែរទូទៅ មិនមានភាពរើសអើសនោះ នេះជានយោបាយឈ្នះៗ របស់គណបក្សប្រជាជនកម្ពុជា។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ ក្នុងខេត្តចំនួន១០ ប្រវែងប្រមាណ១២០០គីឡូម៉ែត្រ ព្រមទំាងប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៥៤៣គីឡូម៉ែត្រ។ កម្មវិធីបើកការដ្ឋាន ស្ថាបនាផ្លូវនេះ ធ្វើឡើងនៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕

សម្តេចតេជោ ហ៊ុន សែន៖ ជនបរទេសវៀតណាម មករស់នៅកម្ពុជា តាំងពីជំនាន់អាណានិគមបារាំងមកម្ល៉េះ មិនមែនជំនាន់នេះទេ

photo_2016-11-02_09-21-57FN ៖ ថ្លែងចេញពីខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ជនបរទេសវៀតណាម បានមករស់នៅលើទឹកដីកម្ពុជាតាំងពីជំនាន់អាណានិគមបារាំងមកម្ល៉េះ មិនមែនទើបតែជំនាន់របស់សម្តេច ដែលជាជំនាន់ក្រោយនោះទេ។

សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា អ្នកនយោបាយមួយចំនួន គឺតែងតែធ្វើការចោទប្រកាន់មកអ្នកជំនាន់ក្រោយ ដែលមិនដឹងអ្វីទាំងអស់ ហើយការដែលមិន ទទួលស្គាល់ប្រវត្តិសាស្រ្តនេះហើយ ដែលធ្វើឲ្យខ្មែរចេះឈ្លោះគ្នា។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ ក្នុងខេត្តចំនួន១០ ប្រវែងប្រមាណ១២០០គីឡូម៉ែត្រ ព្រមទំាងប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៥៤៣គីឡូម៉ែត្រ។ កម្មវិធីបើកការដ្ឋាន ស្ថាបនាផ្លូវនេះ ធ្វើឡើងនៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕

ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅសរុប ៨ខ្នង ១២១បន្ទប់ ដល់កូនចៅប្រជាពលរដ្ឋនៅត្បូងឃ្មុំ

FN ៖ ឆ្លៀតក្នុងពេលអញ្ជើញជាអធិបតី បើកការដ្ឋានស្ថាបនាផ្លូវ ជនបទក្រាលកៅស៊ូ និងបេតុងជំហានទី២ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានពិនិត្យស្ថានភាពអគារសិក្សា នៅក្នុងសាលាជាច្រើន ថែមទាំងបានចាត់ចែង និងសម្រេចផ្តល់អគារសិក្សា អគារទីចាត់ការសរុប ៨ខ្នង ស្មើ ១២១បន្ទប់ ដើម្បីបម្រើដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សាលាដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាជូននោះរួមមាន៖ ១៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យកំពង់ទ្រា ផ្តល់ អាគារសិក្សាថ្មី ២ខ្នង ១ខ្នងកំពស់ ៣ជាន់ ២១បន្ទប់ ស្មើនឹង ៤២ រួមទាំងទីចាត់ការ ១ខ្នង ស្មើនឹង ៣បន្ទប់ ហើយបានចាត់ចែងឲ្យដំឡើងកម្រិតសាលាទៅជាវិទ្យាល័យផងដែរ។ ២៖ វិទ្យាល័យ ហ៊ុន សែន ពាមជីលាំង ស្ថិតចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីសាលាកំពង់ទ្រា បានផ្តល់អគារសិក្សាថ្មី ១ខ្នង…

Details