សម្ដេចតេជា ហ៊ុន សែន បញ្ជាឲ្យអរជ្ញាធរខេត្តកណ្តាល ដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់រហ័ស-មានប្រសិទ្ធភាព និងបញ្ឈប់ការជួលដីឲ្យវៀតណាម

photo_2016-11-01_16-55-47FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាឲ្យអាជ្ញាធរខេត្តកណ្តាល ដោះស្រាយបញ្ហាជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងឡើងក្នុងឱកាសដែល សម្តេចអញ្ជើញចុះសំណេះសំណាលជាមួយ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ។

ក្នុង Facebook របស់សម្តេចតេជោ បានបញ្ជាក់ថា « កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ ត្រូវចូលរួមសហការក្នុងការប្រមូលពន្ធ។ ត្រូវយកចិត្តទុកដាក់ការពារ តំបន់អភិរក្សឡូត៌នេសាទ និងតំបន់ការពារមួយចំនួន ឲ្យបានល្អ រួមទាំងយកចិត្តទុកដាក់ដោះស្រាយ បញ្ហាជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធភាព»។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានជំរុញអាជ្ញាធរខេត្តកណ្តាល ត្រូវមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរវៀតណាម ពិសេសយកចិត្តទុកដាក់ នូវដំណើរការបោះបង្គោលព្រំដែនឲ្យបានលឿន និងបញ្ឈប់ឲ្យបាននូវការជួលដី ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ឲ្យទៅប្រជាពលរដ្ឋវៀតណាម៕

សម្ដេចតេជា ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរសម្រួលតម្លៃទឹក ភ្លើង ឲ្យមកនៅកម្រិតទាប ដើម្បីជួយដល់ជីវភាពរបស់កម្មករ-និយោជិត

FN ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកណ្ដាល ដោយសម្តេចបានជំរុញឲ្យអាជ្ញាធរ យកចិត្តទុកដាក់ដល់ជីវភាពរបស់កម្មករ កម្មការិនី ដោយធ្វើកែសម្រួលតម្លៃទឹក ភ្លើង ឲ្យបានទាប ដើម្បីលើកកម្ពស់ជីវភាពរបស់កម្មករ-និយោជិត។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា «ខេត្តកណ្ដាល គឺជាខេត្តដែលសំបូរទៅដោយរោងចក្រជាង១៥០ ដូច្នេៈអាជ្ញាធរត្រូវយកចិត្តទុកដាក់ ដល់ការរស់នៅរបស់បងប្អូនកម្មករ ឲ្យបានល្អប្រសើរដោយការសម្រួលតម្លៃទឹក ភ្លើង ឲ្យមកនៅទាប ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់»។ សម្តេចតេជោ បានលើកឡើងទៀតថា ខេត្តកណ្តាល មានព្រំប្រទល់ជាប់ប្រទេសវៀតណាម ដូច្នេះអាជ្ញាធរខេត្ត ត្រូវមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរវៀតណាម ពិសេសយកចិត្តទុកដាក់ នូវដំណើរការបោះបង្គោលព្រំដែនឲ្យបានលឿន និងបញ្ឈប់ឲ្យបាននូវការជួលដី ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ឲ្យទៅប្រជាពលរដ្ឋវៀតណាម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានកោតសរសើរ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការ គ្នាអភិវឌ្ឍន៍ខេត្តកណ្ដាល ឲ្យកាន់តែរីកលូតលាស់លឿនទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អ…

Details

សារបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០១៦-២០១៧

សូមក្រាបថ្វាយបង្គំព្រះថេរានុថេរគ្រប់ព្រះអង្គជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! លោកគ្រូ អ្នកគ្រូ សាស្ត្រចារ្យ ក្មួយៗសិស្សានុសិស្ស និងបងប្អូនជនរួមជាតិទាំងអស់ ជាទីស្នេហា! សម្រាប់ ទិវាទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ដ៏មានសារៈសំខាន់នេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តី​រីក​រាយចូលរួម អបអរសាទរជាមួយបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ព្រមទាំងក្មួយៗ​សិស្សានុសិស្ស ទាំងអស់គ្រប់ភូមិសិក្សា ទាំងសិស្សថ្មី ទាំងសិស្សចាស់​ ដែលបាន និងកំពុងរៀបចំ​ខ្លួន​សំដែងការអបអរសាទរ​  និងទិវាបើកបវេសនកាល ឆ្នាំសិក្សា ២០១៦-២០១៧ នៅទូទាំងព្រះរាជា​ណា​ចក្រ​កម្ពុជាយើង។ ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នេះ គឺជាការបើកទំព័រឆ្នាំសិក្សាថ្មីសម្រាប់សិស្សានុសិស្ស និស្សិត ដែលជាកុលបុត្រកុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា បានបន្តការសិក្សាទៅថ្នាក់ខ្ពស់​ជា​បន្តទៀត និងជាថ្ងៃផ្តើមជីវិតសិក្សាដំបូងរបស់កុមារ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន។ ក្នុងទិវា​ដ៏​ឱឡារិកនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវមនោសញ្ចេតនារីករាយ ថ្លែងនូវសារលិខិត​ជូនជនរួមជាតិ​ជាទី​ស្នេហា នូវឆន្ទៈ និងបុព្វហេតុយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំ…

Details