មួយព្រឹកនៅខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា៨ខ្នង ស្មើនឹង ១៤៨ បន្ទប់

FN៖ ក្នុងដំណើរទស្សនកិច្ច ដើម្បីសំណេះសំណាលជាមួយមន្រ្តីរាជការ សាកសួរសុខទុក្ខប្រជាជាពលរដ្ឋ ក៏ដូចជាពិនិត្យមើលសមិទ្ធផលនានា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ សម្តេចបានទៅដល់ខេត្តបន្ទាយមានជ័យ ដោយពេញមួយព្រឹកនេះ សម្តេចតេជោ បានចូលពិនិត្យស្ថានភាពសាលារៀនចំនួន៦។ ក្នុងការចុះពិនិត្យស្ថានភាព សាលារៀនទាំង៦នោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវសាលារៀនចំនួន ៦ខ្នងស្មើនឹង១៤២បន្ទប់ និងផ្តល់ទីចាត់ការ២ខ្នង ស្មើនឹង៦បន្ទប់ រួមទាំងឧបត្ថម្ភនូវការរៀបចំតារាងបាល់ទាត់ បាល់ទះ បាល់ទាត់ផងដែរ។ សាលារៀនទាំង៦ ដែលទទួលបានការឧបត្ថម្ភអគារសិក្សាទាំងនោះរួមមាន៖ ១) វិទ្យាល័យទឹកជោ ស្ថិតនៅក្នុងភូមិតាប៉ុន ឃុំទឹកជោ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ផ្តល់ជូនអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង២៤បន្ទប់ ទីចាត់១ខ្នង មាន៣បន្ទប់ ចាក់ដីបំពេញទីធ្លា ធ្វើតារាងបាល់ទាត់ បាល់ទះ បាល់បោះ។ ២) វិទ្យាល័យជប់វារី ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោសម្រេចផ្តល់ជូន អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង៣០បន្ទប់…

Details

សម្តេចតេជោ៖ «ការប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្តាល មានបងប្អូនប្រជាពលរដ្ឋទស្សនាយ៉ាងច្រើនកុះករ»

photo_2016-10-18_11-02-10FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី ១៦ ខែតុលានេះ បានអញ្ជើញទស្សនាការប្រណាំងទូកង នៅទីក្រុងតាខ្មៅ ដែលរៀបចំនៅទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមអបអរសាទរថ្ងៃចេញព្រះវស្សា និងដើម្បីជ្រើសរើសទូកយកទៅប្រកួតនៅថ្ងៃបុណ្យអុំទូកខាងមុខ។
Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ការប្រណាំងទូកនេះ ក៏ដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរ ឲ្យបានស្គាល់អំពីប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើងផងដែរនិងដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហាន របស់កងទ័ពជើងទឹករបស់ខ្មែរ កាលពីជំនាន់ដើម។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា សំរាប់ការប្រណាំងទូកនេះ មានទូកទាំងអស់ចំនួន៣២គូ ដែលមានគាំទ្រទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល និងមកពីបណ្តាខេត្តផ្សេងៗទៀតផងដែរ។ ភាពសប្បាយរីករាយទាំងនេះ កើតមានឡើងដោយសារ កម្ពុជាមានសុខសន្តិភាព និងរីកចម្រើនគ្រប់វិស័យ៕

សម្តេចតេជោ ហ៊ុន សែន ផ្តល់សមិទ្ធផលមួយចំនួនដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសិស្សានុសិស្សនៅជាយរាជធានីភ្នំពេញ

FN៖ បន្ទាប់ពីទទួលបានព័ត៌មានពីការលំបាកក្នុងការធ្វើដំណើរព្រោះតែគ្មានផ្លូវរបស់ប្រជាពលរដ្ឋនៅក្នុងភូមិមួយក្បែរផ្សារបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានធ្វើដំណើរស្ងាត់ៗ ទៅពិនិត្យឲ្យមើលឃើញជាក់ស្តែង។ បន្ទាប់ពីបានពិនិត្យមើលឃើញជាក់ស្តែងហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជួយកសាងផ្លូវបេតុងមួយខ្សែប្រវែង ១៣ គីឡូម៉ែត្រភ្ជាប់ពីផ្លូវជាតិលេខ ៣ ទៅផ្លូវជាតិលេខ ៤ កាត់តាមផ្សារបែកចាន។ ក្រៅពីការផ្តល់ផ្លូវសម្រួលការធ្វើដំណើរបំពេញតាមបំណងរបស់ប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលវត្តព្រះឥន្ទសាមគ្គីធម៌ ដើម្បីថ្វាយបង្គំព្រះសង្ឃ និងសំណេះសំណាលជាមួយប្រជាពុទ្ធបិរស័ទ និងសិស្សានុសិស្សនៅក្នុងវត្តនេះផងដែរ។ ក្រោយពេលសំណេះសំណាល និងពិនិត្យឃើញពីភាពខ្វះខាតនៅក្នុងវត្តសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជួយកសាងផ្លូវមួយខ្សែ ចូលវត្ត ដែលផ្លូវនេះតម្រូវឲ្យអាជ្ញាធរខេត្ត ស្រុក សហការជាមួយក្រុមដឹកដីជាអ្នកសាងសង់។ សម្តេចតេជោ ក៏បានជួយសាងសង់បង្ហើយ អគារសិក្សាមួយខ្នង និងកែលំអរអគារធម្មសភាមួយខ្នងផងដែរ។ បន្ថែមពីលើនេះ សម្តេចតេជោ បានជួយសងថ្លៃជីកស្រះទឹករបស់ព្រះសង្ឃដែលនៅជំពាក់គេមួយម៉ឺនដុល្លារ និងជួយរៀបចំប្រព័ន្ធលូ នៅក្នុងវត្ត ព្រមទាំងបានបញ្ជាទៅអាជ្ញាធរឲ្យបង្កើតវិទ្យាល័យនៅក្នុងវត្ត ដើម្បីបំពេញការសិក្សារបស់សិស្ស ហើយក៏បានចាត់ចែងឲ្យធ្វើ…

Details