សេចក្តីដកស្រង់សង្កថា, អញ្ជើញជាអធិបតីពិធីសម្ពោធ The Sunrise Japan Hospital

ជប៉ុនបានផ្ដល់ជំនួយ និងជួយសាងសង់មន្ទីរពេទ្យជាច្រើនដល់កម្ពុជា ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានចូលរួមសម្ពោធដាក់អោយប្រើប្រាស់នូវមន្ទីរពេទ្យជប៉ុនសាន់​រ៉ាយស៍ (The Sunrise Japan Hospital) ដែលជាមន្ទីរពេទ្យដំបូង វិនិយោគដោយឯកជនរបស់​ជប៉ុន។ មុននឹង ចាប់ផ្ដើមនូវការវិនិយោគបែបនេះ រដ្ឋាភិបាល និងប្រជាជនជប៉ុនបានផ្ដល់មន្ទីរពេទ្យយ៉ាងច្រើនរួច​មក​ហើយ សម្រាប់ប្រជាជនកម្ពុជា តាមរយៈជំនួយឥតសំណង។ បើខ្ញុំចាំមិនភ្លេចទេ ក្នុងរយៈកាលប៉ុន្មាន​ឆ្នាំកន្លងទៅ នេះ ខ្ញុំបានរួមជាមួយនឹងអគ្គរដ្ឋទូតជប៉ុនប៉ុន្មានជំនាន់ ដើម្បីដើរសម្ពោធដាក់អោយប្រើប្រាស់​​មន្ទីរពេទ្យ នា នា ដូចជានៅទីក្រុងភ្នំពេញ ខេត្តកំពង់ចាម និងជាមួយនឹងខេត្តបន្ទាយមានជ័យ​ជា​ដើម។ ទាំងអស់នោះ បានអោយឃើញអំពីការយកចិត្តទុកដាក់នៃសុខមាលភាពពីសំណាក់រដ្ឋាភិបាល និង​ប្រជាជនជប៉ុន ចំ ពោះប្រជាជនកម្ពុជា។ មន្ទីរពេទ្យជប៉ុនសាន់រាយស៍ បានផ្សារទំនាក់ទំនងដ៏សំខាន់រវាងកម្ពុជា និងជប៉ុន នៅក្នុងការចាប់ផ្ដើមនៃការគិតគូរបន្ថែមទៀត វិស័យឯកជនជប៉ុនតាមរយៈរបាយការណ៍របស់លោក គីតា ហារ៉ា បានលើកឡើងអម្បាញ់មិញ អំពីការពិនិត្យនូវចំណុចដែលគួរត្រូវបំពេញតាមរយៈវិស័យ​ឯកជននេះ។ ខ្ញុំសូមយកឱកាសនេះ ​ដើម្បីសំដែងនូវអំណរគុណចំពោះឯកឧត្តម  អូដាវ៉ារ៉ា (Kiyoshi ODAWARA) អនុរដ្ឋមន្រ្តីការបរទេស​ជប៉ុន ដែលឯកឧត្តមបានអញ្ជើញមកទីនេះ ដើម្បីនាំមកនូវសារដ៏មានសារៈសំខាន់ពី​ឯកឧត្តមនាយករដ្ឋ​មន្រ្តី ជប៉ុន ស៊ិនហ្សូ អាបេ។ ពិតណាស់ ឯកឧត្តម ស៊ិនហ្សូ អាបេ បានលើកឡើងនៅ​​ក្នុង​សារលិខិតនេះ…

Details