សារសម្តេចតេជោតាមហ្វេសប៊ុក ថ្ងៃ ១៦ កញ្ញា ឆ្នាំ ២០១៦ ស្តីពី វិធានការណ៍បន្ទាន់ក្នុងការលើកតម្លៃស្រូវ

“… រយៈពេលកន្លងទៅនេះ តម្លៃស្រូវ និងកសិផលរបស់ប្រជាពលរដ្ឋ មិនថាតែនៅកម្ពុជាទេ គឺ​នៅប្រ​ទេស​ដទៃក៏មានការធ្លាក់ចុះផងដែរ។ ជាពិសេស មួយរយៈចុងក្រោយនេះ​ គឺតម្លៃស្រូវ​នៅ​កម្ពុជា​បានធ្លាក់ចុះ​យ៉ាង​​ខ្លាំង។ ខ្ញុំបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ចំពោះកង្វល់របស់ប្រជាពលរដ្ឋ។ កាលពីប៉ុន្មាន​ថ្ងៃមុន​នេះ ខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំការប្រជុំ រកដំ ណោះ​ស្រាយ​លើបញ្ហានេះ។

នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានរកឃើញនូវវិធានការចាំបាច់មួយចំនួន ដើម្បីដាក់ចេញជួយអន្តរា គមន៍ លើកតម្លៃស្រូវរបស់កសិករ ក្នុងនោះរួមទាំងការបញ្ចេញថវិកាយ៉ាងតិច ២០ លានដុល្លារ ដើម្បីរួម​ជាមួយទុននៃផ្នែកផ្សេងទៀតដើម្បីគាំទ្រលើតម្លៃស្រូវ។

នៅពេលបន្តិចទៀតនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញសេចក្តីថ្លែងការណ៍លើដំណោះស្រាយ​តម្លៃ​ស្រូវ ដើម្បីជួយសម្រួលជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។ ទន្ទឹមនឹងវិធានការជាបន្ទាន់នេះ គឺនឹងមានវិធានការរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជាផងដែរ។

សូមបងប្អូនប្រជាកសិករជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

សម្តេចតេជោ ហ៊ុន សែន៖ កាត់ដីជូនប្រជាពលរដ្ឋ ១.២៦០ គ្រួសារ ឲ្យមានប្លង់កាន់កាប់ស្របច្បាប់, ខេត្តរតនគិរី

នៅព្រឹកថ្ងៃទី ១៦ កញ្ញា ២០១៦ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធក្នុងខេត្តរតនគិរី។FB៖ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងជួបជុំជាមួយមន្រ្តី រាជការនៅខេត្តរតនគិរី។ មុននឹងចាប់ផ្តើមកិច្ចប្រជុំសំណេះសំណាល សម្តេចតេជោនាយករដ្ឋមន្រ្តី បាន សម្រេចកាត់ដីនៅសង្កាត់កាចាញ ដែលមានភូមិចំនួន ៥ គឺភូមិលេខ ១, ភូមិលេខ ២, ភូមិលេខ ៣, ភូមិលេខ ៤, និងភូមិលេខ ៥ ដែលមានប្រជាពលរដ្ឋ ចំនួន ១.២៦០ គ្រួសារ គឺកាត់ចេញពីក្របខ័ណ្ឌដី ចំការកៅស៊ូរបស់រដ្ឋ ហើយប្រគល់ទៅអោយប្រជាពលរដ្ឋទៅតាមទំហំដីជាក់ស្តែង ដែលប្រជាពលរដ្ឋបាន កាន់កាប់រស់នៅជាយូរឆ្នាំមកហើយ។ ក្រសួងដែនដី និងអាជ្ញាធរខេត្ត នឹងរៀបចំប្លង់កម្មសិទ្ធិដីស្របច្បាប់ ជូនប្រជាពលរដ្ឋអោយមានសិទ្ធិកាន់កាប់រស់នៅ និងអភិវឌ្ឍលំនៅដ្ឋានអោយបានល្អសមរម្យ។ ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្សេងៗ ដែលជាកង្វល់ ជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស៕

សារសម្តេចតេជោ ហ៊ុន សែន តាមហ្វេសប៊ុក ថ្ងៃទី ១៧ កញ្ញា ២០១៦៖ “សន្តិភាពដែលចេញពីនយោបាយ ឈ្នះឈ្នះ ផ្តល់ឱកាសអោយជាតិ និងប្រជាជនអភិវឌ្ឍគ្រប់ទីកន្លែង”

ជាមួយការធ្វើដំណើរទៅខេត្តមណ្ឌលគិរី ដែលចាប់ផ្ដើមចេញពីភ្នំពេញកាត់ខេត្តកណ្តាល តាមផ្លូវលេខ ៦អា ឆ្លងកាត់ខេត្តព្រៃវែង ផ្លូវលេខ ៧ កាត់ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ផ្លូវលេខ ៧៦ តភ្ជាប់ពីផ្លូវលេខ ៧ ទៅទីរួមខេត្តមណ្ឌលគិរី (ហើយ)កាន់តែសប្បាយសំរាប់ខ្ញុំ គឺបានតភ្ជាប់ផ្លូវជូនប្រជាជនពីមណ្ឌលគីរី មក រតនគីរី បន្តមកស្ទឹងត្រែង និងតភ្ជាប់មកខេត្តព្រះវិហារ និងខេត្តកំពង់ធំវិញ។

ជាសរុបលើកនេះ ខ្ញុំបានធ្វើដំណើរលើចម្ងាយផ្លូវប្រមាណជា ១.២៥០ គីឡូម៉ែត្រ ដែលជាផ្លូវកសាងឡើងក្រោម នយោបាយកសាងហេដ្ឋាសម្ព័ន្ធផ្លូវ/ស្ពាន ដើម្បីការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងការលំបាករបស់ប្រជាជន។
សន្តិភាពដែលចេញពីនយោបាយឈ្នះឈ្នះ បានផ្តល់ឱកាសអោយជាតិ និងប្រជាជនអភិវឌ្ឍគ្រប់ទីកន្លែង។

ចម្ងាយផ្លូវជាង ១.២៥០ គីឡូម៉ែត្រ ដែលខ្ញុំ និងសហការីធ្វើដំណើរ មានស្ទើរ ៤ ភាគ ៥ នៃតំបន់ដែលជាសមរភូមិប្រយុទ្ធពីអតីតកាល។ តែពេលនេះ តំបន់ទាំងនោះ បាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍ហើយ។ សុំទោសចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដែលរង់ចាំទទួល តែមិនអាចជួបបាន ដោយសារពេលវេលាមិនអនុគ្រោះ៕