សម្តេចតេជោ ហ៊ុន សែន ព្រមតាមសំណើកញ្ញា ធី សុវណ្ណថា សាងសង់ផ្លូវ និងស្ពាន ១៨គីឡូម៉ែត្រ ចូលទៅតំបន់អារ៉ែង

អត្ថបទ Fresh News (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លើយយល់ព្រម តាមសំណើរបស់កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដោយស្នើសាងសង់ផ្លូវ និងស្ពាន​ប្រវែង១៨គីឡូម៉ែត្រ ចូលទៅតំបន់អារ៉ែង ទឹកដីខេត្តកោះកុង ដោយផ្តល់ការទទួលខុសត្រូវទៅឲ្យរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។  ការសម្រេចនេះ បានធ្វើឡើងក្រោយពីកញ្ញា ធី សុវណ្ណថា បានស្នើទៅសម្តេចតេជោ ដោយផ្ទាល់មាត់ នៅក្នុងវេទិកា ស្តីពីការការពារ និង អភិរក្សធនធានធម្មជាតិនៅ វិមានសន្តិភាព នាសាលាប្រជុំរំដួល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវ និងស្ពានខាងលើនេះ គឺដើម្បីជាប្រយោជន៍បម្រើដល់វិស័យទេសចរណ៍ និងប្រជាពលរដ្ឋ នៅតំបន់ នោះ មិនមែនបម្រើដល់ការ កាប់ឈើនោះឡើយ។ សម្តេចថា ត្រូវធ្វើយ៉ាងណា ឲ្យតំបន់អារ៉ែង ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ ទេសចរ មកកម្សាន្ត និងទស្សនា៕ [fbvideo link=”https://www.facebook.com/freshnewsasia/videos/595321333972995/”…

Details