ការដកស្រង់ប្រសាសន៍ និងការផ្សាយតាមហ្វេសប៊ុក ស្តីពីទស្សនកិច្ចខេត្ត កំពង់ឆ្នាំង និងពោធិសាត់ ថ្ងៃ ៩ ដល់ ១០ សីហា ២០១៦

សម្ដេចតេជោចុះសួរសុខទុក្ខកម្មករ កម្មការិនី ជួបគ្រោះថ្នាក់ចរាចរណ៍, កំពង់ឆ្នាំង, ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ សុខទុក្ខប្រជាពលរដ្ឋ គឺជាការព្រួយបារម្ភដ៏ធំបំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ នៅ​ខេត្តកំពង់ឆ្នាំង ពេលបានទទួលដំណឹងថា កូនក្មួយកម្មករ/ការនី ចំនួន ១៤ នាក់ បានរង​គ្រោះ​ថ្នាក់ចរាចរណ៍ ដែលមាន ១ នាក់​បានស្លាប់បាត់បង់ជីវិត សម្តេចតេជោ បានរូតរះស្ទុះស្ទារប្រញាប់ប្រញាល់ ចុះជួបសួរសុខទុក្ខ និងបាន​ឧប​ត្ថម្ភ​ថវិកាមួយចំនួនផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបើកបរគោរពច្បាប់ចរាចរណ៍ទាំង​អស់​គ្នា ជាពិសេសអ្នកបើកបររថយន្តដឹកកម្មករ ហើយត្រូវតែពិនិត្យរថយន្តរបស់ខ្លួនអោយបានទៀងទាត់ ចៀស​វាងគ្រោះថ្នាក់ផ្សេងៗ កើតឡើងដោយសារការធ្វេសប្រហែស។ យើងគោរពច្បាប់ចរាចរណ៍​ដើម្បី​សុវត្ថិ​ភាព​ទាំងអស់គ្នា៕ “ចេញប័ណ្ណអោយអាជីវករក្នុងផ្សារសាមគ្គីក្រគរអាចលក់ដូរតកូនតចៅ,” សំណេះ​សំ​ណាលជាមួយមន្ត្រី​រាជ​ការ និងកងកម្លាំងប្រដាប់អាវុធ, ពោធិសាត់, ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៦ រសៀលថ្ងៃទី ៩ ខែសីហា សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល​ជាមួយ​មួយ​មន្ត្រីរាជការ និង​កង​កម្លាំងប្រដាប់អាវុធនៅក្នុងខេត្តពោធិសាត់។ សម្ដេចតេជោ បានសម្រេចអោយអាជ្ញាធរ​ខេត្ត​រៀបចំចេញ​ប័ណ្ណ​បញ្ជាក់អោយអាជីវករកំពុង​លក់ដូរ​នៅក្នុងផ្សារសាមគ្គីក្រគរ ដោយអោយពួកគាត់អាចលក់ដូរ​តកូនត​ចៅ តែគ្មានសិទ្ធិលក់អោយទៅ​អ្នកដ៍ទៃបានទេ…

Details