សម្តេចតេជោបង់ការផាកពិន័យការបំពានច្បាប់ចរាចរណ៍

photo_2016-06-23_04-52-42ថ្ងៃ ២២ មិថុនា ២០១៦ លើទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានសរសេរថា បើទោះជាបានអភ័យទោសជាសាធារណៈពីការជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាពក៏ដោយ ក៏សម្តេចរង់ចាំការផាកពិន័យពីសំណាក់នគរបាល។ សម្តេចបានបញ្ជាក់ថា អភ័យឯកសិទ្ធិសភាដែលចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀតគ្មានមាត្រាណាមួយផ្តល់សិទ្ធិឱ្យសមាជិកសភា ឬនាយករដ្ឋមន្ត្រីរួចផុតពីការផាកពិន័យដោយនគរបាលចរាចរណ៍ទេ ពេលដែលបំពានច្បាប់មិនបានពាក់មួកសុវត្ថិភាព និងទោចក្រយានយន្តគ្មានផ្លាកលេខ។ ក្រៅពីទទួលបង់ពិន័យសំរាប់ខ្លួនឯងផង និងសំរាប់ប្អូនម្ចាស់ម៉ូតូផង បើទោះបីជាម៉ូតូអត់ផ្លាកលេខជាកំហុសរបស់ម្ចាស់ម៉ូតូក៏ដោយ សម្តេចតេជោបានកោតសរសើរនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង ដែលអនុវត្តច្បាប់ដោយគ្មានការរើសអើង និងមិនខ្លាចអំណាចអ្នកធំ រាប់ទាំងនាយករដ្ឋមន្ត្រីផង។ សម្តេចលើកឡើងថា សកម្មភាពនេះ ត្រូវយកធ្វើជាគំរូនៃការអនុវត្តច្បាប់៕

កម្ពុជា – គោលដៅវប្បធម៌ពេញនិយមលើពិភពលោក

ថ្ងៃទី ២២ មិថុនា ២០១៦, នៅអគារសន្តិភាព​ នៃទីស្តីការគណរដ្ឋមន្ត្រី, ព្រមគ្នានឹងការប្រគល់ជ័យលាភី “កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក ឆ្នាំ​២០១៦” និងការប្រកាសចលនាប្រ​ឡងប្រ​ណាំង “បដិសណ្ឋារកិច្ចល្អ” លើកទីមួយ, បណ្ឌិតសភាទេសចរណ៍អឺរ៉ុបនៃក្រុមប្រឹក្សាអឺរ៉ុប ស្តីពីទេសចរណ៍ និងពាណិជ្ជកម្ម បានប្រគល់ផងដែរ នូវងារជា សមាជិកបណ្ឌិតសភាកិត្តិយស ជូនសម្តេចអគ្គមហា​សេនា ប​តីតេជោ ហ៊ុន សែន។ បណ្ឌិត Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប បានលើកឡើងថា សម្ដេចតេជោ ជា​បុគ្គលដែលមានបុគ្គលិកលក្ខណៈដ៏អស្ចារ្យម្នាក់ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ទាំងក្នុងអតីតកាល និង​បច្ចុប្បន្នកាលនៃកម្ពុជា ហើយបន្តផ្ដល់ជាកម្លាំងរុញច្រានឱ្យមានភាពថ្កុំថ្កើងដល់អនាគត​របស់​កម្ពុជា និង​ជោគវាសនារបស់សកលលោកទាំងមូលផងដែរ។ លោកបានសង្កត់ធ្ងន់ពីភាពរស់រវើក និងសកម្មភាព​យ៉ាង​អស្ចារ្យរបស់សម្ដេចតេជោ ដែលបានរីកសាយជិត ៥ ទសវត្សមកហើយ ជាមួយនឹង​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធទៅនឹងប្រវត្តិសាស្ត្រ ការតស៊ូ ភាពគង់វង្សស្ថិតស្ថេរ និងក្ដីសង្ឈឹមរបស់ប្រជាជនកម្ពុជា។ លោកអះ​អាងថា សកម្មភាពសម្តេចតេជោ ហ៊ុន សែន ដែលយកចិត្តទុកដាក់ខ្ពស់ និងយូរអង្វែង​លើការ​សម្រប​សម្រួលការអភិវឌ្ឍវិស័យវប្បធម៌ និងទេសចរណ៍ ឆ្លុះបញ្ចាំងឱ្យឃើញថា ពីប្រទេសមួយដែលត្រូវបាន​បំផ្លិច​បំផ្លាញ​ដោយ​​ភ្លើងសង្គ្រាម និងការអត់ឃ្លាន,…

Details

សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរទទួលជ័យលាភី «កម្ពុជាជាគោលដៅទេស ចរណ៍ ល្អបំផុតលើពិភពលោកឆ្នាំ ២០១៦» និងប្រកាស «កម្ពុជាជាគោលដៅវប្បធម៌ពេញនិយមក្នុងឆ្នាំ ២០១៦» អមជាមួយពិធីប្រកាសចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» លើកទី ១

-ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឤនតុន ការ៉ាហ្គា (Anton Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប -ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ- អន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានចូលរួមក្នុង ពិធីអបអរសាទរទទួលជ័យលាភី «កម្ពុជាជាគោល​ដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ ២០១៦» និងប្រកាស «កម្ពុជាជាគោលដៅវប្បធម៌​ពេញនិយម​ក្នុង​ឆ្នាំ ២០១៦» អមជាមួយពិធីប្រកាស ចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» លើកទី ១ ដែលត្រូវបាន​រៀបចំឡើងនាពេលនេះ។ ជាបឋម ខ្ញុំសូមស្វាគមន៍ចំពោះប្រតិភូក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដែលបានអញ្ជើញចូល​រួម​ក្នុងពិធីអបអរសាទរ នាពេលនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ​ឯក​ឧត្តមសាស្ត្រាចារ្យ បណ្ឌិត ឤនតុន កាហ្គា ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្ម អឺរ៉ុប និងសហការី ដែលបានរៀបចំឡើងនូវជ័យលាភីប្រកបដោយអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅដល់វិស័យ​ទេសចរណ៍​កម្ពុជា ដែលតាមរយៈនេះ នឹងចូលរួមជំរុញដល់ការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍​ឱ្យ​កាន់តែមានសន្ទុះខ្លាំងឡើងថែមទៀត។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជ​កម្មអឺរ៉ុប ដែលបានបោះឆ្នោតជ្រើសតាំងខ្ញុំជាសមាជិក កិត្តិយសនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប​នាពេលនេះ​ផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំពិតជាមានមោទនភាព ដែលព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើសជា «គោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ…

Details