ការដកស្រង់សង្កថា ក្នុងពិធីបើក ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៦

សង្រ្កាន្ត គឺជាកម្មវិធីរបស់យើងទាំងអស់គ្នា តាំងពីពេលទទួលទេវតានៅវេលាម៉ោង ៨ យប់មិញនេះ រហូតមកដល់ពេលនេះ មានរយៈពេល ១២ ម៉ោង ១៥ នាទី រួចមកហើយ។ សង្ឃឹមថា ព្រះនាង មណ្ឌាទេវី នឹងបីបាច់យើងទាំងអស់គ្នានៅក្នុងទឹកដីនៃព្រះ​រា​ជា​ណាចក្រកម្ពុជា។ ទន្ទឹមនឹងទេវតាថ្មី ដែលផ្លាស់វេនក្នុងមួយឆ្នាំម្ដង យើងក៏មិនភ្លេចនឹកទៅដល់ទេវតា​ដែល​ថែ​ទាំជាអចិន្ត្រៃយ៍ចំពោះយើង នោះគឺភូមិទេវតា រុក្ខទេវតា អាកាសទេវតា ទេវតាដែលថែរក្សាប្រាង្គ​ប្រា​សាទ​អង្គរ ទេវតាថែរក្សាព្រះស្វេតច្ឆត្រ ដែលនឹងតាមជួយបីបាច់ថែរក្សាយើងទាំងអស់គ្នាជាបន្តទៀត រួម​ជាមួយនឹង​ទេវ​តា​ឆ្នាំថ្មី។​ សង្ឃឹមថា  អាកាសទេវតាឆ្នាំនេះ នឹងកាត់បន្ថយនូវកំដៅមួយចំនួន ដើម្បីបង្ក​បរិយាកាស​សប្បាយ​​រីករាយទៅដល់ប្រជាជនកម្ពុជា ដែលកំពុងសិ្ថតនៅក្រោមរលកកំដៅដ៏ក្ដៅ រួមជាមួយ​នឹងបណ្ដា​ប្រ​ទេស​​ជិតខាង …។ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ដែលបានចូលមកដល់ជាង ១២ ម៉ោងនេះ ខ្ញុំព្រះ​ករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំព្រះករុណាខ្ញុំ និងភរិយា ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងពីទីនេះ ជូន​ពរ ថ្វាយព្រះពរជូនព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះវររាជមាតាជាតិខ្មែរ ប្រគេនពរចំពោះសម្ដេច​​សង្ឃ​រាជទាំងពីរគណៈ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិក្នុង និងក្រៅប្រទេស…

Details