៣ ករណីអំពី មីក្រូហិរញ្ញវត្ថុ

12032048_994923827211658_1880904971375653569_nថ្ងៃទី ១៤ មីនា ឆ្នាំ ២០១៦ ថ្លែងបើកសន្និសីទស្តីពីការអភិវឌ្ឍមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសូមអោយប្រជាពលរដ្ឋកម្ពុជា មានការប្រុងប្រយ័ត្នចំពោះការដែលអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលប្រែទៅជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយនឹងបំណងហាក់បីដូចជា ដើម្បីរឹបអូសផ្ទះសម្បែង និងដីធ្លី​របស់ប្រជាពលរដ្ឋ។ សម្តេចបានទាញអារម្មណ៍ថា ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុទាំងនោះមិនបានគិតគូរថា ការផ្តល់កម្ចីនេះគឺសម្រាប់យកទៅធ្វើអាជីវកម្ម ឬជម្រុញផលិតកម្មរកប្រាក់ចំណូលនោះទេ។ សម្តេចតេជោ​ក៏​បានដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជាមួយអ្នកដែលហៅខ្លួនឯងថាជាប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ឬអ្នកផ្តល់កម្ចីដែលគ្មានការទទួលស្គាល់ពីច្បាប់, ទោះបីជាពួកគេសន្យាថានឹងផ្តល់ការប្រាក់ខ្ពស់ក៏ដោយ, ប៉ុន្តែ ការពិតមានចរិតជាការបោកប្រាស់។ សម្តេចបានសង្កត់ធ្ងន់ថា «ប្រជាពលរដ្ឋត្រូវតែដឹងឲ្យច្បាស់អំពីការ ឃោសនាបោកប្រាស់របស់បក្សនយោបាយ ឬតំណាងរាស្រ្ត ឬមេបក្សនយោបាយណា ដែលសន្យាថា ពួកគេ​នឹងលុបចោលរាល់បំណុលទាំងអស់របស់ប្រជាពលរដ្ឋ ដោយចាត់ទុកថាជាបំណុលរបស់រដ្ឋ»។ សម្តេចតេជោ បានជម្រុញឲ្យមានការចាប់ខ្លួននៅនឹងកន្លែង ជនណាម្នាក់ដែលធ្វើសកម្មភាពបោកបញ្ឆោតទាំងនេះ ព្រោះ​វា​ជាបទល្មើសជាក់ស្តែង និងបញ្ជាក់ថា ប្រជាពលរដ្ឋនឹងនៅតែជាជនរងគ្រោះ ដោយសារការបន្តទៅខ្ចីលុយ ជាមួយនឹងការគិតថាមិនចាំបាច់សង។ សម្តេចបានផ្តាំផ្ញើ ដល់ប៉ូលីស និងអាជ្ញាធរទាំងអស់ ឲ្យចាប់ខ្លួនភ្លាមៗ ជនណាដែលឃោសនាបែបនេះ ល្អជាងទៅគាំទ្រម្ចាស់ហិរញ្ញវត្ថុ ក្នុងការរឹបអូសយកផ្ទះ/ដី ពីប្រជាពលរដ្ឋ ដោយមិនបានឆ្លងកាត់តុលាការ៕

សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីបើក សន្និសីទជាតិស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អង្គពិធីទាំមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើក «សន្និសីទជាតិស្តីពីការអភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលបានប្រារព្ធឡើងនាពេលនេះ។ គិតមកដល់ពេលនេះ គឺមានរយៈពេល ១០ ឆ្នាំគត់ បន្ទាប់ពីសន្និសីទជាតិស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០០៦ ដែលយើងបានប្រកាសថា ឆ្នាំ ២០០៦ ជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហើយ​ពេលនេះ យើងបានមកជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីអបអរសាទរសមិទ្ធផលដែលសម្រេចបាន ព្រមទាំង​ត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមចំពោះមុខថ្មីៗទៀត ក្នុងបុព្វហេតុបន្តជំរុញការអភិវឌ្ឍ​វិស័យមីក្រូហិរញ្ញ​វត្ថុកម្ពុជាឱ្យកាន់តែរីកចម្រើន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការកោតសរសើរចំពោះធនាគារជាតិនៃកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំ​សន្និសីទនេះឡើង ក្នុងគោលបំណងជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ អំពីវឌ្ឍនភាពក្នុងការ​អភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ក៏ដូចជាការបន្តពង្រឹងនូវជំនឿ​ទុក​ចិត្តរបស់សាធារណជនទូទៅមកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។​ ខ្ញុំក៏សូមកោតសរសើរ​ចំពោះ​ធនាគារជាតិនៃកម្ពុជា និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជាឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស, ទាំងទំហំមូលធន និងវិសាលភាពគ្របដណ្តប់។ ជាក់ស្តែង វិស័យធនាគារនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការកៀរគរ​ប្រាក់សន្សំ​របស់​សាធារណ-​ជន និងប្រភពទុនផ្សេងៗទៀតនៅក្នុងទីផ្សារអន្តរជាតិ មកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការ​ផ្តល់​ហិរញ្ញប្បទាន និងឥណទានដល់ការវិនិយោគនានា ពិសេសដល់វិស័យផលិតកម្មនៃសហគ្រាសធុនតូច…

Details