សារថ្លែងអំណរគុណ អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ស្ថានីយទូរទស្សន៍ និងសិល្បករ/សិល្បការនី ដែលបម្រើប្រជាពលរដ្ឋ នាឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងអកអំបុក

ពិធីបុណ្យ និងការឈប់សំរាកកំសាន្តសប្បាយ ត្រូវបានបញ្ចប់ជាមួយនិងសុខសន្តិភាព ស្ថេរភាពនយោ បាយដ៏រឹងមាំ។ សូមកោតសសើរគ្រប់ស្ថាប័ន ថ្នាក់ជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទដែលបានខិតខំរក្សាសន្តិ សុខ សណ្ដាប់សង្គម ដើម្បីការសប្បាយរបស់ប្រជាជននៅគ្រប់ ទីកន្លែងទូទាំងប្រទេស។
សូមកោតសសើរបណ្តាស្ថានីយទូរទស្សន៍ដែលបានរៀបចំការប្រគុំតន្ត្រីផ្សាយបន្តផ្ទាល់ដោយមានការចូលរួមពីសិល្បករ សិល្បការនីជាច្រើននាក់ ដែលខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។ ជាថ្មីម្តងទៀតខ្ញុំសូមការយោគយល់ អធ្យា ស្រ័យ លើការដាច់ចរន្តអគ្គីសនី កាលពីរាត្រីកន្លងទៅ ដែលរំខានដល់ការសប្បាយរីក រាយរបស់ប្រជាជន នាថ្ងៃចុងក្រោយនៃថ្ងៃ បុណ្យ៕