សម្តេចតេជោ ហ៊ុន សែន ជំរាបអំពីការដាច់ចរន្តអគ្គិសនី នាយប់ចុងក្រោយនៃព្រះរាជពីធីបុណ្យអុំទូក អកអំបុក និងសំពះ ព្រះខែ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជ ព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! បងប្អូនជនរួមជាតិជាទីមេត្រី! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ឡើងមកថ្លែងជូនចំ ពោះប្រជាពលរដ្ឋជាបន្ទាន់ ទាក់ទងនឹងការដាច់ចរន្តអគ្គិសនីនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោស និង សូមបញ្ជាក់ជូនប្រជាពលរដ្ឋថា ការដាច់ចរន្តអគ្គិសនីនេះ មិនមែនជាសញ្ញានៃការវាយប្រ ហារភេរវកម្ម ឬឧប្បទ្ទេវហេតុណាផ្សេងក្រៅពីការដាច់ចរន្តអគ្គិសនីនោះទេ។ យោងទៅលើការឲ្យដឹងអំពីក្រុមហ៊ុនអគ្គិសនី ដែលមានអគ្គនាយកនៅទីនេះស្រាប់ ការ(ដាច់ចរន្ត) ចាប់ផ្ដើម នៅក្នុងប្រទេសវៀតណាម ដែលយើងបានទិញអ្ពីគិសនី តាមកិច្ចព្រមព្រៀង មានទំហំ ២០០ មេហ្គាវ៉ាត់ ក៏ប៉ុន្តែយើងកំពុងទិញតែ ១៥០ មេហ្គាវ៉ាត់ តែប៉ុណ្ណោះ។ នៅពេលដែលយើងកំពុងតែបញ្ជូនភ្លើងពីវៀតណាមចូលមកទីក្រុងភ្នំពេញ និងចែកទៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស អគ្គិ សនីនៅក្នុងទឹកដីរបស់វៀតណាមត្រូវបានដាច់។ ដូច្នេះ ការទាញទម្លាក់អគ្គិសនីពីវៀត ណាម បានទាញទម្លាក់អគ្គិសនីនៅទីក្រុងភ្នំពេញ និងបណ្ដាខេត្តដែលជាប់ជាមួយនឹងបណ្ដាញជាតិ ក៏ត្រូវបានការផ្ដាច់ដូចគ្នា។ មួយរយៈក្រោយមក អគ្គិសនីក៏បានបញ្ជូន ចូលមកទីក្រុងភ្នំពេញ ដែលតាមព័ត៌មាន (អះអាងថា) បានផ្គត់ផ្គង់លើសពី ៥០% ទៅហើយ។ នៅខេត្តមួយចំនួនក៏ម្ចាស់ការនៅ ក្នុងការបើក(អគ្គិសនី)ឡើងវិញ ដោយប្រើប្រ…

Details