បទអន្តរាគមន៍ក្នុងវេទិកាពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និងវិនិយោគិនពិភពលោក, នៅទីក្រុងគូឡាឡាំពួរ

ឯកឧត្តម ណាជីព រ៉ាហ្សាក់ (Najib Razak) នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ខ្ញុំគិតថា វេទិការបស់យើងនេះ ពិតជាផ្តល់ឱកាសដ៏កម្រ ឲ្យអាស៊ានពិភាក្សាលើគម្រោង វិនិយោគលើផ្នែក ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការផ្សេងៗទៀត ជាមួយអ្នកវិនិយោគធំៗមកពីជុំវិញពិភពលោក។ ឈរលើទស្សនវិស័យវែងឆ្ងាយរបស់កម្ពុជាឆ្ពោះទៅឆ្នាំ ២០៣០ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញ កាលពីខែសីហា ឆ្នាំ ២០១៥ នូវ « គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥–២០២៥» ដែលជា យុទ្ធសាស្រ្តកំណើនថ្មីរបស់ជាតិ។ នៅក្នុងកញ្ចប់ នៃវិធានការគោលនយោបាយសំដៅជំរុញអភិវឌ្ឍវិស័យ​ឧស្សាហកម្មកម្ពុជានេះ យើងបានផ្តល់អាទិភាពខ្ពស់លើ   ​ «វិធានការគោលសំខាន់ៗចំនួន ៤ » រួមមាន៖ ទី ១ ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់តំបន់ឧស្សាហកម្មគោលដៅ រួមទាំងការពង្រីកវិសាលភាពគ្របដណ្តប់ និងការ​លើកកម្ពស់ភាពទុកចិត្ត ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី ទី ២ ការរៀបចំ និងការអនុវត្តផែនការមេសម្រាប់ការ​អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកពហុមធ្យោបាយ ទី ៣ ការពង្រឹង និងការអភិវឌ្ឍយន្តការគ្រប់គ្រង​ទីផ្សារ​ពលកម្ម និងការបណ្តុះបណ្តាលជំនាញ…

Details