សង្កថាក្នុងពិធីស្វាគមន៍ លោកស្រី កែ ឡេង ម្ចាស់មេដាយមាស ក្នុងការប្រកួតជើងឯកប៉េតង់នារីពិភពលោក លើកទី ១៥ នៅព្រះរាជាណាចក្រថៃ

កីឡាការនី ឯកទគ្គកម្ម ឆ្នាំ ២០១៣ និង ២០១៥

… រដ្ឋាភិបាលនៃប្រទេសកម្ពុជា តែងតែអបអរចំពោះកីឡាករ/ការនី ដែលបានរក្សានូវឯកទគ្គកម្មរបស់ខ្លួន​ប្រ​កប​​ដោយ​ជោគជ័យ … កម្រិតពិភពលោកពីរដងជាប់គ្នា គឺនៅឆ្នាំ ២០១៣ (ម្តង) និងឆ្នាំ ២០១៥ នេះ(ម្តង​ទៀត)។

Details

ប្រជារាស្រ្តខ្មែរ ១៥ លាននាក់ផ្តល់ការគោរពចំពោះ កែ ឡេង

ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ អញ្ជើញជួបសំណេះសំណាល ផ្ដល់គ្រឿងឥស្សរិយយស និងប្រាក់រង្វាន់ដល់កីឡាការនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោកផ្នែកកីឡាប៉េតង់នារី លើកទី ១៥ នៅព្រះរាជាណាចក្រថៃ និងគ្រូបង្វឹក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហេតុផលនៃការពន្យារពេលអបអរជោគជ័យរបស់ លោកស្រី កែ ឡេង គឺដោយសារតែប្រទេសមានការរវល់រៀបចំពិធីបុណ្យជាតិតែប៉ុណ្ណោះ មិនមែនជាការរើសអើង ឬមូលហេតុនយោបាយ ដូចដែលបានលើកឡើងក្នុងហ្វេសប៊ុកនោះទេ។

Details