សម្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតការប្រឡងប្រណំាង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ ២០១៤”

រៀបចំដោយគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងក្រ​សួង​​ទេសចរណ៍ នៅសណ្ឋាគារសុខា រាជ​ធានី​ភ្នំពេញ, រសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៥

រក្សាសន្តិសុខជាតិ ដើម្បីទទួលទេសចរណ៍, កម្ពុជាផ្លាស់ប្តូរពីគ្មានទេសចរសោះ មកមានរាប់លាននាក់

… ខ្ញុំក៏មិនភ្លេចលើកទឹកចិត្ត ឲ្យយកចិត្តទុកដាក់បន្ថែមទៀតទាក់ទងនឹង​បញ្ហារក្សាសន្តិសុខ​សម្រាប់​ប្រទេសជាតិរបស់​យើង។ គ្មានទេសចរណាដែលប្រថុយប្រថានជាមួយនឹង​គ្រោះ​ថ្នាក់ ដែលគេទទួលផលប៉ះពាល់ពីការ​វាយប្រហារភេរវកម្ម ឬក៏សង្រ្គាមនោះទេ។

Details