១០ខែឆ្នាំនេះ ពន្ធដារប្រមូលចំណូល សម្រាប់ថវិកាជាតិបានជាង២,៤០០លានដុល្លារ កើនជាង២៨%

FN ៖ រយៈពេល ១០ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ៩ ៦១៦.៨៣ ប៊ីលានរៀល ស្មើនឹងប្រមាណ ២,៤០៤.២១ លានដុល្លារអាមេរិកកើនឡើង២៨.៣១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៃលទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា ឆ្នាំ២០១៩ ។
លោក គង់...ReadMore


៩ខែឆ្នាំនេះ កម្ពុជានាំចេញស្បែកជើង និងកាបូបធ្វើដំណើរ គិតជាទឹកប្រាក់៧២៣លានដុល្លារ កើន៨៨ភាគរយ

FN ៖ លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងណាណិជ្ជកម្ម បានថ្លែងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញស្បែកជើង និងកាបូបធ្វើដំណើរ គិតជាទឹកប្រាក់មានចំនួន ៧២៣លានដុល្លារអាមេរិក កើនឡើងចំនួន ៨៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ReadMore


រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរចេញដើរលេងទូទាំងប្រទេសជិត៦លាននាក់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ

FN ៖ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋប្រមាណជាង ៥.៨លាននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស កើនឡើងជាង៧%។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News...ReadMore


រដ្ឋមន្ត្រី វង សូត ចែកកង់ជំនួយរបស់អង្គការកុកិសៃ KJO ប្រទេសជប៉ុនចំនួន ៤០០គ្រឿង ជូនសិស្សានុសិស្សក្រីក្រក្រីក្រ ក្នុងខណ្ឌព្រែកព្នៅ

FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកលោកស្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកកង់ជូនដល់សិស្សានុសិស្សក្រីក្រចំនួន៤០០គ្រឿង ជូនសិស្សានុសិស្សក្រីក្រក្រីក្រ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
កង់ចំនួន ៤០០គ្រឿង គឺជាអំណោយរបស់អង្គការ កុកិសៃ...ReadMore


រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់១២ ខែវិច្ឆិកា

FN ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសឲ្យផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេល ៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងដំណើរការបម្រើសេវានេះ ជាធម្មតាវិញ។
តាមសេចក្ដីជូនដំណឹង...ReadMore


ក្រសួងប្រកាសឱ្យម្ចាស់រោងចក្រ សហគ្រាសអនុញ្ញាតឱ្យកម្មករខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល នាព្រះរាជពិធីបុណ្យអុំទូក

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងជម្រាបដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់អនុញ្ញាត ឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ខាងមុខនេះ ជំនួសឱ្យថ្ងៃទី១០ ដែលត្រូវចំថ្ងៃអាទិត្យ។
ក្រសួងការងារក៏បានបញ្ជាក់ថា ចំពោះសហគ្រាស...ReadMore


កម្ពុជានាំចេញជ័រកៅស៊ូបានជាង១៧ម៉ឺនតោន ទទួលចំណូល២៣០លានដុល្លារ នៅរយៈពេល៩ខែឆ្នាំនេះ

FN​ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន១៧៣,០៧២តោន កើនឡើង២៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូលប្រមាណ២៣០លានដុល្លារអាមេរិក។
របាយការណ៍បញ្ជាក់ថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ...ReadMore


ក្រសួងសុខាភិបាល រកឃើញថ្នាំមួយប្រភេទទៀត ដែលអាចព្យាបាល និងបង្ការការចំលងជំងឺគ្រុនចាញ់បាន

FN ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល បានរកឃើញថ្នាំមួយប្រភេទទៀតហើយ ដែលមានឈ្មោះថា Primaquin ដែលមានសមត្ថភាពពិសេស អាចព្យាបាលអ្នលដែលមានជំងឺគ្រុនចាញ់ដោយទទួលបានប្រសិទ្ធភាពខ្ពស់ ថែមទាំងអាចបង្ការជំងឺគ្រុនចាញ់ មិនឱ្យឆ្លងរាលទៅមនុស្សដ៏ទៃទៀត តាមរយៈសត្វមូសផងដែរ។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២២...ReadMore


៩ខែនេះ គយប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ

FN ៖ រយៈពេល៩ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជាង ២ពាន់លានដុល្លារអាមរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០១៩ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះ, លោកបណ្ឌិត...ReadMore


CDC៖ កម្ពុជាមានទុនវិនិយោគជាង ២២,៥ប៊ីលានដុល្លារ គិតចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩

FN ៖ លោក ជា វុទ្ធី អគ្គលេខាធិការង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោង វិនិយោគចំនួន ៨៣១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២,៥ប៊ីលានដុល្លារអាមេរិក។
ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...ReadMore


រដ្ឋមន្ត្រីសុខាភិបាល៖ អ្នកលក់ថ្នាំតាមហ្វាម៉ាស៊ី ដាច់ខាតមិនត្រូវផ្តល់ឱសថប្រឆាំងមេរោគ ដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញនោះទេ

FN ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានព្រមានថា អ្នកលក់ថ្នាំតាមហ្វាម៉ាស៊ី ដាច់ខាតមិនត្រូវផ្តល់ឱសថអង់ទីប៊ីយ្យូតិច សម្លាប់មេរោគដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញនោះទេ ព្រោះការប្រើប្រាស់ឱសថប្រឆាំងមេរោគនេះ ដាច់ខាតត្រូវតែមានវេជ្ជបញ្ញាពីគ្រូពេទ្យជំនាញ ដើម្បីកុំឱ្យមេរោគមានភាពស៊ាំជាមួយថ្នាំ នៅពេលដែលយើងប្រើប្រាស់ថ្នាំដែលមិនត្រូវនឹងជំងឺ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៣...ReadMore


ក្រសួងការងារ ចេញសេចក្ដីប្រកាសព័ត៌មានការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ ឆ្នាំ២០២០

FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិក ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២០ ដែលបានកើនឡើងដល់១៩០ដុល្លារក្នុងមួយខែ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។
ក្រសួងការងារ...ReadMore


ថយក្រោយ