ដំណាក់កាលទី ៤ រាជរដ្ឋាភិបាល នៃ នីតកាលទី ៦ នៃរដ្ឋសភា (២០១៨-២០២៣) ។
សេចក្តីថ្លែងការណ៍ និងការអធិប្បាយ
របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំភ្លឺជូនដល់ជនរួមជាតិកម្ពុជា ស្តីពីផែនទីព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម។
«យុទ្ធសាស្រ្តចតុកោណ» ដើម្បីកំណើន, ការងារ, សមធម៌ និងប្រសិទ្ធិភាព នៅកម្ពុជា ដំណាក់កាលទី ៣
របស់រាជរដ្ឋាភិបាល នីតិកាលទី ៥ នៃរដ្ឋសភា, ភ្នំពេញ, ថ្ងៃទី ២៦ កញ្ញា ២០១៣ ។
«យុទ្ធសាស្រ្តចតុកោណ» ដើម្បីកំណើន, ការងារ, សមធម៌ និងប្រសិទ្ធិភាព នៅកម្ពុជា ដំណាក់កាលទី ២,
សម័យប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី ៤ នៃរដ្ឋសភា, ភ្នំពេញ, ថ្ងៃទី ២៦ កញ្ញា ២០០៨ ។
សម័យប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី ៣ នៃរដ្ឋសភា, ទីស្តីការគណៈរដ្ឋមន្រ្តី, ភ្នំពេញ, ថ្ងៃទី ១៦ កក្កដា ២០០៤ ។
របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អធិប្បាយ ផ្តល់ការបំភ្លឺ ស្តីពី «ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ» រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នាសម័យប្រជុំពេញ អង្គរដ្ឋសភា ថ្ងៃ ០៩ សីហា ២០១២ ។
ដោយ សម្តេចតេជោ ហ៊ុន សែន
រំលឹកប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
១០ ឆ្នាំ នៃដំណើរកម្ពុជា ១៩៧៩-១៩៨៩
១. មាតិកា និង ២. សាច់រឿង
១៣ ទសវត្ស នៃដំណើរកម្ពុជា
១. មាតិកា និង ២. សាច់រឿង
បទអន្តរាគមន៍ និងសេចក្តីអធិប្បាយ
ស្តីពី «ការងារបោះបង្គោលខណ្ឌសីមាព្រំដែន គោក និងការកំណត់ព្រំដែនសមុទ្រ» រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋសង្គមនិយមវៀតណាម នា សម័យប្រជុំពេញអង្គរដ្ឋសភា ថ្ងៃ ០៩ សីហា ២០១២
អំពី សម្តេចតេជោ ហ៊ុន សែន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ ពីគ្រួសារកសិករ មកជានាយករដ្ឋមន្រ្តី,
ដោយ ឆយ យីហ៊ាង និងអ្នកឯទៀត, ឆ្នាំ ២០០៧, រោងពុម្ពពន្លឺពេជ្រ, បង្ហាញអំពី ការសិក្សា និងស្រាវជ្រាវ រួមបញ្ចូលជាមួយ កម្មសិក្សា និងបទសម្ភាសន៍ ដល់ទីកន្លែងកំណើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ដែលរួមមាន ៥ ជំពូកធំៗ គឺ ១. សាច់ញាតិរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន, ២. កុមារភាព និងយុវភាព, ៣. ការរំដោះប្រទេស, ៤. ដំណើរជីវិតក្រោយការរំដោះ, និង ៥. រូបភាពថ្មីនៃកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ក្រុមព្រឹត្តិបត្រ និងវ៉ែបសាយត៍ កម្ពុជាទស្សនៈថ្មី នៃខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូនទីនេះ នូវការសន្និដ្ឋានរបស់សៀវភៅ (នៅទំព័រទី ៩២ និង ៩៣, ជាការបកប្រែជាភាសាអង់គ្លេស ដោយមិនមានការកែប្រែ និងការបន្ថែម) អំពី បុគ្គលិកលក្ខណៈគួរឲ្យកត់សម្គាល់ របស់ សម្តេច ហ៊ុន សែន សម្រាប់ជាវិភាគទានទៅដល់ អ្នកស្រាវជ្រាវ និងមិត្តទាំងឡាយ ដែលត្រូវការ ដើម្បីយកមកសិក្សា ស្វែងយល់ និងប្រើប្រាស់សម្រាប់ជាឯកសារយោង ក្នុងការងារ និង/ឬ ការសិក្សា។
ហ៊ុន សែន៖ បុរសខ្លាំងនៃកម្ពុជា
អ្នកនិពន្ធ៖ Harish C. Mehta និង Julie B. Mehta
គ្រឹះស្ថានបោះពុម្ព៖ Graham Brash Pte Ltd, Singapore, 1999
ជាប្រវត្តិរូបលើកដំបូងនៃមេដឹកនាំម្នាក់ ដែលជីវិតផ្ទាល់ខ្លួនរហូតមកដល់ពេលនេះ ត្រូវបានទុកដូចជារឿងសម្ងាត់។ តែ សៀវភៅនេះ មានអ្វីៗ ច្រើនជាងជីវិតផ្ទាល់របស់ ហ៊ុន សែន ដោយសារសៀវភៅសារស័ព្ទតាមរយៈខ្សែភ្នែករបស់គាត់ នូវរឿងរ៉ាវនៃការកើតមានឆ្លងកាត់ការកាប់សម្លាប់មនុស្សស្លូតត្រង់។ ជាសៀវភៅដ៏សំខាន់សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ដឹង ហើយនៅមិនទាន់យល់ច្បាស់ ប្រវត្តិសាស្ត្រជាសារវ័ន្តនៃកម្ពុជា និងដោយការលេចធ្លោឡើងយ៉ាងរហ័ស នៃមេដឹកនាំថ្មី ពីគ្មានគេស្គាល់ ទៅជាបុរសខ្លាំង។
- សៀវភៅ បានបង្ហាញ ជាលើកដំបូង នូវរឿងរ៉ាវផ្ទៃក្នុង ថាតើ ហ៊ុន សែន បានរត់គេចពីការតាមចាប់ របស់ ប៉ុល ពត និងបានគេចខ្លួនទៅវៀតណាមដូចម្តេច កាលពីឆ្នាំ ១៩៧៧។ តើគាត់ត្រូវបានជាប់ពន្ធធនាគារ និងសួរចម្លើយយ៉ាងដូចម្តេចដោយវៀតណាម ហើយ បន្ទាប់ពីការប្រកែកពីដើមដំបូងថាមិនជួយ គាត់បានធ្វើអោយវៀតណាមមានការទុកចិត្ត ជួយគាត់រៀបចំទ័ព និងបំពាក់អាវុធ ដើម្បីរំដោះកម្ពុជា ពីខ្មែរក្រហមឃោរឃៅ។
- ការសន្ទនារវាងអ្នកនិពន្ធជាមួយ នឹង ហ៊ុន សែន និងភរិយា ប៊ុន រ៉ានី របស់គាត់ បងប្រុស ហ៊ុន ណេង និងសមាជិកឯទៀតក្នុងគ្រួសារ បានផ្តល់នូវទិដ្ឋភាពមិនងាយរកបាន ពីជីវិតឯកជននៃបុរសខ្លាំង ហើយជួយពន្យល់អំពីដំណើរវិវត្តនៃបុរសនេះ។ ឆ្លងកាត់ការរៀបរាប់លម្អិតនៃជិវិតកុមារភាព នៅជនបទកម្ពុជា ដែលពួកគេហៅពេលនោះថាជាក្មេងវត្ត ជីវិតរបស់គាត់ជាអ្នកប្រយុទ្ធដ៏ក្មេងនៃពួកខ្មែរក្រហម ការងើបឡើងយ៉ាងលឿនទៅជាមេបញ្ជាការ និងការមន្ទិលសង្ស័យនឹងគោលនយោបាយព្រៃផ្សៃ របស់ ប៉ុល ពត ដែលធ្វើអោយមនុស្សអត់ឃ្លាន ទទួលទារុណកម្ម និងស្លាប់អស់ ១,៧ លាននាក់។
ទោះបីការសន្ទនាជាមួយ ហ៊ុន សែន និងភរិយារបស់គាត់ មានពេលខ្លះវែង និងរំជួលអារម្មណ៍ក៏ដោយ ក្រុមអ្នកនិពន្ធបានផ្គុំចូលគ្នានូវសាច់រឿងស្នេហា នៅក្នុងបណ្តាឆ្នាំដំបូងៗ ជាកម្មាភិបាលរបស់ខ្មែរក្រហម និងថា តើបញ្ជាការជាន់ខ្ពស់ប៉ុនប៉ងនឹងបញ្ឈប់អាពាហ៍ពិពាហ៍របស់ពួកគាត់យ៉ាងណា។