គ.ជ.ប នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញនៅឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង នាថ្ងៃ១៤ មិថុនាស្អែក

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ៩ការិយាល័យ ក្នុងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង នាវេលាម៉ោង ៨៖០០នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ នៅទីស្ដីការ គ.ជ.ប ផ្ទាល់។

នៅថ្ងៃទី១២ ខែមិថុនា...ReadMore


គ.ជ.ប ចាប់ផ្ដើមរាប់សន្លឹកឆ្នោត​នៃការិយាល័យ​ចំនួន២៣ឡើងវិញ ស្ថិតក្នុងឃុំដូង ខេត្តស្វាយរៀង

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យបោះឆ្នោតចំនួន ២៣ការិយាល័យ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នៅស្ដីការរបស់ខ្លួន។

ការរាប់សន្លឹកឆ្នោតនៅឃុំដូង បានបង្ហាញថា គណបក្សសង្គ្រោះជាតិទទួលបាន ២,៥៩៩សំឡេង រីឯគណបក្សប្រជាជនកម្ពុជាទទួលបាន ២,៥៩៦សំឡេង គណបក្សប្រជាជនក៏ប្ដឹងទៅ...ReadMore


គ.ជ.ប នឹងធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវលទ្ធផលបោះឆ្នោតតាមឃុំសង្កាត់ទាំងអស់ ចាប់ពីថ្ងៃទី១៣ ខែមិថុនា!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ខ្លួននឹងធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវលទ្ធផលនៃការបោះឆ្នោត តាមឃុំសង្កាត់ ទាំងអស់ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។

គ.ជ.ប បញ្ជាក់ថា ការពិនិត្យផ្ទៀតផ្ទាត់លទ្ធផលបោះឆ្នោតឡើងវិញ បន្ទាប់ពីខ្លួនបានទទួលកញ្ចប់...ReadMore


គ.ជ.ប នឹងរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យចំនួន២៣ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃ១២ ខែមិថុនា!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ បានប្រកាសថា ខ្លួននឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យបោះឆ្នោតចំនួន ២៣ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នៅស្ដីការរបស់ គ.ជ.ប នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

សេចក្ដីជូនដំណឹងរបស់...ReadMore


គ.ជ.ប បង្ហាញពីការដឹកជញ្ជូនសន្លឹកឆ្នោតពីរាជធានី-ខេត្ត មករក្សាទុកនៅទីស្ដីការ និងឃ្លាំងរបស់ខ្លួន

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញកម្មវិធីដឹក​ជញ្ជូនកញ្ចប់​សន្លឹកឆ្នោត (កញ្ចប់ ឃ) ពីរាជធានី-ខេត្តទាំង២៥ យកមករក្សាទុកនៅទីស្ដីការរបស់ខ្លួន និងនៅឃ្លាំង គ.ជ.ប ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ក្នុងលិខិតរបស់ គ.ជ.ប បានបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនសន្លឹកឆ្នោតនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ...ReadMore


គ.ជ.ប បង្កើតក្រុមការងារ ៤ក្រុម ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបង្កើតក្រុមការងារចំនួន ៤ក្រុម ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញទៅលើកញ្ចប់សន្លឹកឆ្នោត «ឃ ពិសេស» និង កញ្ចប់ «ឃ» រួមទាំងសម្ភារ ឯកសារពាក់ព័ន្ធការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបញ្ជូនពីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC)។

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់ថា...ReadMore


គ.ជ.ប កែតម្រូវលទ្ធផលឆ្នោតនៅក្នុងឃុំព្រៃផ្តៅ ខេត្តតាកែវ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានធ្វើការកែតម្រូវលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងឃុំព្រៃផ្តៅ ខេត្តតាកែវ។

យោងតាមលិខិតកែតម្រូវនេះ គ.ជ.ប បានកែតម្រូវសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ពី ២,៥៧៩សំឡេង មក ២,៥៣៨សំឡេង, គណបក្សសង្រ្គោះជាតិ ពី ២,៥៤៨សំឡេង...ReadMore


បែកធ្លាយឯកសារសំខាន់មួយបង្ហាញថា គណបក្សប្រជាជនកម្ពុជា «ទទួលបានជោគជ័យដ៏ធំធេង ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ២០១៧» !

FN ៖ ឯកសារដ៏សំខាន់មួយដែលជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានបែកធ្លាយនៅលើបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា អះអាងពីការទទួលបានជោគជ័យដ៏ធំធេង លើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ រហូតដល់ជាង៧០% និងដាក់ផែនការជំរុញការពង្រីកសមាជិកបក្សបន្ថែមទៀត ពង្រឹងសាមគ្គីភាព ដើម្បីបង្កើនសន្ទុះនៃការគាំទ្រ និងបន្តបាញ់ឆ្ពោះទៅថ្នាក់មូលដ្ឋាន សំដៅឈានឆ្ពោះទៅកាន់ជ័យជម្នះរឹតតែធំធេងជាងនេះថែមទៀត​ សម្រាប់ការបោះឆ្នោត...ReadMore


គ.ជ.ប៖ លទ្ធផលបឋមបោះឆ្នោតឃុំ-សង្កាត់ ផ្សាយបានគ្រប់១,៦៤៦ឃុំ-សង្កាត់ នៅម្សិលមិញហើយ, លទ្ធផលផ្លូវការផ្សាយនៅថ្ងៃ២៥ មិថុនា ក្រោយដោះស្រាយបណ្ដឹងចប់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ខ្លួនបានផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ លើគេហទំព័រ (www.voterlist.org.kh) គ្រប់ទាំង១,៦៤៦ឃុំ-សង្កាត់ រួចរាល់ហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ខណៈបណ្ដឹងចំនួន ៧១បណ្ដឹង កំពុងត្រូវបានដោះស្រាយជាបណ្ដើរៗហើយ។

បើតាមលោក ហង្ស ពុទ្ធា...ReadMore


សម្តេចតេជោ ហ៊ុន សែន៖ លទ្ធផល​បឋម​នៃការបោះឆ្នោត​បង្ហាញថា ប្រជាពលរដ្ឋ​ច្រើនលើសលប់​បំផុតគាំទ្រ​សន្តិភាព និងការអភិវឌ្ឍ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានហៅលទ្ធផលបឋមនៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងជាង ១ពាន់ឃុំ សង្កាត់នោះ ជាការបង្ហាញថា ប្រជាជនកម្ពុជាច្រើនលើសលប់បំផុតគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេច។

នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះបានលើកឡើងថា...ReadMore


គ.ជ.ប បញ្ជាក់ថា មិនទាន់មានផ្សាយលទ្ធផលផ្លូវការពីអាសនៈឃុំ-សង្កាត់ នៅឡើយទេ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញមកបញ្ជាក់ថា ចាប់តាំងពីថ្ងៃបោះឆ្នោតថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៧ ខែមិថុនា នេះ ខ្លួនមិនទាន់មានផ្សាយលទ្ធផលនៃចំនួនអាសនៈឃុំ-សង្កាត់ និងឈ្មោះបេក្ខជននៃបញ្ជីគណបក្សនយោបាយជាប់ឆ្នោតនៅឡើយទេ។

ការបញ្ជាក់របស់ គ.ជ.ប បានធ្វើឡើងបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានចេញផ្សាយបង្ហាញពីលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបញ្ជាក់ថា យោងតាមទិន្នន័យពី គ.ជ.ប។

តាមសេចក្តីបំភ្លឺធ្វើឡើងនៅព្រឹកថ្ងៃទី០៧...ReadMore


គ.ជ.ប ទទួលបានបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ និងបណ្ដឹងសុំឲ្យដាក់ពិន័យ ៧១បណ្ដឹង ក្រោយចេញលទ្ធផលបឋមនៃការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ គណបក្សនយោបាយធំៗ បានដាក់ពាក្យបណ្តឹងចំនួន ៧១បណ្ដឹង តាមរយៈថ្នាក់ក្រោមជាតិរបស់ខ្លួន ដែលមានគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) និងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC) ដែលបានប្ដឹងសុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ និងប្ដឹងសុំ​ឱ្យ​ដាក់​ពិ​ន័យ​ចំ​ពោះ​អ្នក​ប្រ​ព្រឹត្ត​ល្មើស។​

បើតាម...ReadMore


ទៅមុខថយក្រោយ