បណ្ដឹងចំនួន១៥ ត្រូវបាន គ.ជ.ប ធ្វើលិខិតជូនដំណឹងទៅបក្សនយោបាយវិញ ខណៈបណ្ដឹងចំនួន៦៤ ត្រូវបានដោះស្រាយចប់ ក្រោយបិទការទទួលបណ្ដឹង

FN ៖ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំពិនិត្យលើបណ្ដឹងចំនួន១៥បណ្ដឹង ដែលគណបក្សនយោបាយបានប្ដឹងពីខេត្តមួយចំនួន ក្រោយពិនិត្យចប់សព្វគ្រប់ គ.ជ.ប បានសម្រេចធ្វើលិខិតជូនដំណឹងទៅកាន់គណបក្សនយោបាយទាំងនោះ ដោយសារបណ្ដឹងទាំងនោះ មិនគ្រប់ធាតុផ្សំក្នុងការដាក់ ពាក្យបណ្ដឹងមក គ.ជ.ប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមិថុនា...ReadMore


គ.ជ.ប បិទបញ្ចប់ ការទទួលពាក្យបណ្ដឹងតវ៉ា ចំពោះលទ្ធផលបោះឆ្នោតឃុំ/សង្កាត់ ដើម្បីត្រៀមប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃ២៥ មិថុនា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្ដឹងទាក់ទងនឹងការសើរើសន្លឹកឆ្នោតចំនួន ៦៤បណ្ដឹង ហើយបានដោះស្រាយជូនភាគីវិវាទចប់សព្វគ្រប់អស់ហើយ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ ពោលរងចាំតែពេលប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ប៉ុណ្ណោះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។ នេះបើតាមលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន...ReadMore


គ.ជ.ប សម្រេចឲ្យ CNRP សង្កាត់ស្វាប៉ាក ខណ្ឌឫស្សីកែវ នាំមុខ CPP ដោយបដិសេធលទ្ធផលរាប់សន្លឹកឆ្នោតឡើងវិញ នៅ PEC រាជធានីភ្នំពេញ

FN ៖ ករណីលទ្ធផលបឋមនៃការបោះឆ្នោត នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដែលដំបូងឡើយ គណបក្សសង្គ្រោះជាតិ​ នាំមុខគណបក្សប្រជាជនកម្ពុជានោះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ នៅគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ហើយលទ្ធផលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នាំមុខគណបក្សសង្គ្រោះជាតិ ៧សំឡេងវិញ។

ក្រោយចាញ់បណ្ដឹងនៅ PEC រាជធានីភ្នំពេញហើយ គណបក្សសង្គ្រោះជាតិ បានប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញតទៀត...ReadMore


គ.ជ.ប សេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការដោះស្រាយបណ្ដឹងរបស់គណបក្សនយោបាយ និងប្រជាពលរដ្ឋ

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ នៃការដោះស្រាយបណ្ដឹង របស់គណបក្សនយោបាយ និងបណ្ដឹងរបស់ប្រជាពលរដ្ឋ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧...ReadMore


គ​.ជ.ប បដិសេធបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ១៤បណ្ដឹង ចុះអង្កេត១បណ្ដឹង និងធ្វើលិខិតជូនដំណឹង១បណ្ដឹង ដោយសារប្ដឹងខុសនីតិវិធី

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចចារបដិសេធបណ្ដឹងចំនួន១៤បណ្ដឹង, ចុះអង្កេតស្រាវជ្រាវចំនួន១បណ្ដឹង និងធ្វើលិខិតជូនដំណឹងទៅម្ចាស់បណ្ដឹងវិញចំនួន១បណ្ដឹង ដោយសារបណ្ដឹងខ្លះមិនគ្រប់ធាតុផ្សំ ខ្លះទៀតប្ដឹងផ្លោះមកដល់ គ.ជ.ប តែម្ដង ដែលបណ្ដឹងទាំងនោះ គឺប្ដឹងដោយគណបក្សសង្គ្រោះជាតិ មកពីខេត្តចំនួន៩ ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប...ReadMore


ក្រោយរាប់ឡើងវិញ នៅឃុំក្លែង ស្រុកសណ្ដាន់ និងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង គ.ជ.ប ប្រកាសលទ្ធផល៖ CPP ចាញ់ CNRP ហើយបិទផ្លូវតវ៉ាតែម្ដង

FN ៖ នៅទីបំផុត គ.ជ.ប បានប្រកាសលទ្ធផលបឋមចុងក្រោយ និងបិទផ្លូវតវ៉ាតែម្ដងដោយសម្រេចថា ការរាប់សន្លឹកឆ្នោតឡើងវិញ នៅឃុំក្លែង ស្រុកសណ្ដាន់ និងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបងនោះ គឺគណបក្សប្រជាជនកម្ពុជា បានចាញ់គណបក្សសង្គ្រោះជាតិ។ នេះយោងតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន...ReadMore


គ.ជ.ប ចាប់ផ្ដើមការរាប់សន្លឹកឆ្នោត​ឡើងវិញ​នៅឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង ដែលប្ដឹងដោយ CPP

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាវេលាម៉ោង ៨៖០០នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នព បានចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ៩ការិយាល័យ ក្នុងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង ជាបណ្ដើរៗហើយ ដែលបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញនេះ គឺប្ដឹងដោយគណបក្សប្រជាជនកម្ពុជា។

បើតាមលទ្ធផលបោះឆ្នោតបឋម ដែលបានចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh)...ReadMore


គ.ជ.ប ចេញប្រកាសផ្លូវការស្ដីពី លទ្ធផលនៃការរាប់សន្លឹកឆ្នោតឡើងវិញ នៅឃុំដូង ខេត្តស្វាយរៀង, លទ្ធផល CPP ឈ្នះ CNRP ២សំឡេង

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសផ្លូវការ ស្ដីពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ឈ្នះលើគណបក្សសង្គ្រោះជាតិ ចំនួន២សំឡេង។

សេចក្ដីប្រកាសបានបង្ហាញថា៖

* គណបក្សប្រជាជនកម្ពុជា ទទួលបាន ២,៦១១សំឡេង
*...ReadMore


គ.ជ.ប នឹងបើកការរាប់​សន្លឹកឆ្នោត​ឡើងវិញ នៅឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នារសៀលថ្ងៃស្អែក

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ១ការិយាល័យ ក្នុងឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាវេលាម៉ោង ២៖០០នាទី រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ នៅទីស្ដីការ គ.ជ.ប។

បើតាមលទ្ធផលបោះឆ្នោតបឋម ដែលចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh)...ReadMore


គ.ជ.ប ស្នើសមត្ថកិច្ចចាត់វិធានការម្ចាស់ Facebook ដែលផ្សាយញុះញង់ថា គ.ជ.ប ស្ថិតក្រោមការគ្រប់គ្រងបរទេស

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះម្ចាស់ Facebook ដែលបានបង្ហោះញុះញង់បង្ខូចកេរ្តិ៍ឈ្មោះ ស្ថាប័ន គ.ជ.ប ស្ថិតក្រោមការគ្រប់គ្រងរបស់បរទេស ទាក់ទងការចេញផ្សាយបណ្ដោះអាសន្ន នៃចំនួនអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

ក្នុងលិខិតបំភ្លឺនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប ជាស្ថាប័នឯករាជ្យ...ReadMore


គ.ជ.ប ប្រកាសលទ្ធផលផ្លូវការចុងក្រោយ នៅឃុំដូង ស្រុករមាសហែក ជាលទ្ធផល CPP ឈ្នះ CNRP ២សំឡេង ហើយបិទផ្លូវតវ៉ាតែម្ដង

FN ៖ នៅទីបំផុត គ.ជ.ប បានប្រកាសលទ្ធផលជាផ្លូវការចុងក្រោយ និងបិទផ្លូវតវ៉ាតែម្ដង ដោយសម្រេចថាការរាប់សន្លឹកឆ្នោត នៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង លទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាន ២,៦១១សំឡេង ឈ្នះគណបក្សសង្គ្រោះជាតិ២សំឡេង ដែលទទួលបាន ២,៦០៩សំឡេង។ នេះយោងតាមមន្រ្តី គ.ជ.ប ដែលបានចូលរួមរាប់សន្លឹកឆ្នោត នៅការិយាល័យ គ.ជ.ប...ReadMore


គ.ជ.ប ចេញសេចក្តីបំភ្លឺថា គ្មានការកាត់ប្រាប់ឧបត្ថម្ភមន្រ្តីការិយាល័យបោះឆ្នោត រាប់សន្លឹកឆ្នោតនៅខេត្តត្បូងឃ្មុំ ដូចការផ្សាយរបស់វិទ្យុអាស៊ីសេរីឡើយ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីបំភ្លឺថា គ្មានការកាត់ប្រាក់ឧបត្ថម្ភពី​ មន្រ្តីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅខេត្តត្បូងឃ្មុំ ដូចការចេញផ្សាយរបស់វិទ្យុអាស៊ីសេរីឡើយ ដោយបញ្ជាក់យ៉ាងច្បាស់ថា «ជារឿងមិនពិត»។

ការបំភ្លឺនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ដែលត្រូវបានគេដឹងថាជាស្ថាប័នព័ត៌មានគាំទ្របក្សប្រឆាំងផ្សាយបំភ័ន្តដោយគ្មានមូលដ្ឋានច្បាស់លាស់នោះ បានចេញផ្សាយថា មានការកាត់ប្រាក់ឧបត្ថម្ភពី​មន្រ្តីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែមិថុនា...ReadMore


ទៅមុខថយក្រោយ