PPR ៖ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះជំនួយសប្បុរសរបស់សហភាពអឺរ៉ុប រដ្ឋាភិបាល និងប្រជាជនជប៉ុន រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រ នូវជំនួយបច្ចេកទេស សម្ភារៈ ថវិកាមួយចំនួន សម្រាប់ដំណើរការបោះឆ្នោត ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកម្មវិធីបិទសន្និបាត បូកសរុបការងាររៀបចំ...ReadMore
FN ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំបើកសន្និបាតបូកសរុប ការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ សន្និបាតនេះ ធ្វើឡើងនៅសាលសន្និបាតមជ្ឈមណ្ឌលពិភពមង្គល ខេត្តព្រះសីហនុ ដែលត្រូវធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦ ដល់១៧ ខែកក្កដា ឆ្នាំ២០១៧ ដោយប្រារព្វពិធីបើកដោយ...ReadMore
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញបង្ហាញលទ្ធផលផ្លូវការ តាមការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទាំង២៥រាជធានី-ខេត្ត។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងក្នុងឃុំ-សង្កាត់ចំនួន ១,៦៤៦ឃុំ-សង្កាត់ ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់។ គ.ជ.ប បានបង្ហាញថា ចំនួនសន្លឹកឆ្នោតអត់បានការមានរហូតដល់ទៅ ១៣៣,៤៨៤សន្លឹក ចំណែកសន្លឹកឆ្នោតបានការមានចំនួន...ReadMore
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២0១៧នេះ បានចេញបង្ហាញឈ្មោះបេក្ខជនជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ ទាំង២៥រាជធានី-ខេត្ត។
ក្នុងចំណោមគណបក្សទាំង១២ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានតែគណបក្ស៧ប៉ុណ្ណោះ ដែលទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងនោះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៣,៥៤០,០៥៦សំឡេង ហើយគណបក្សសង្គ្រោះជាតិ...ReadMore
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយសោកស្ដាយយ៉ាងខ្លាំង ចំពោះការវាយតម្លៃខុសពីការពិត ដែលធ្វើឲ្យសាធារណជនមានការយល់ច្រឡំ លើដំណើរការ និងលទ្ធផលនៃការបោះឆ្នោត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា «គ.ជ.ប មានការសោកស្ដាយជាខ្លាំងចំពោះការវាយតម្លៃ ដែលគ្មានប្រព្រឹត្តការណ៍ជាក់ស្ដែង មកឆ្លុះបញ្ជាំងការពិត...ReadMore
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យមានសន្លឹកឆ្នោតអត់បានការច្រើន ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដើម្បីចាត់វិធានការដោះស្រាយ និងពន្យល់ណែនាំប្រជាពលរដ្ឋឲ្យកាន់តែយល់ច្បាស់បន្ថែម អំពីការគូសសញ្ញាធិច លើសន្លឹកឆ្នោត សំដៅបង្កើនចំនួនសន្លឹកឆ្នោតបានការ នៅពេលបោះឆ្នោតក្រោយៗទៀត។
គ.ជ.ប បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ចំនួនសន្លឹកឆ្នោតអត់បានការមានរហូតដល់ទៅ ១៣៣,៤៨៤សន្លឹក...ReadMore
FN ៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែមិថុនានេះ ចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្តែងនូវការស្វាគមន៍ ចំពោះលទ្ធផលបោះឆ្នោតផ្លូវការ ដែលប្រកាសដោយ គ.ជ.ប នៅថ្ងៃនេះ និងបានកត់សម្គាល់ឃើញថា ការបោះឆ្នោតឃុំសង្កាត់លើកនេះ ទទួលបាននូវការអបអរសាទរ ពេញចិត្ត និងវាយតម្លៃខ្ពស់ពីសំណាស់អន្តរជាតិ និងបណ្តាស្ថានទូតនានាផងដែរ។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ការបោះឆ្នោតឃុំសង្កាត់...ReadMore
FN ៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជាដែលជា គណបក្សឈ្នះច្រើនលើសគេ បានចេញសចក្តីថ្លែងការណ៍ ដោយប្រកាជាឱឡារិកទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា នេះគឺលទ្ធផលដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវនឹងយុត្តិធម៌ពិតប្រាកដ។
គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកាគណបក្ស និងជនរួមជាតិ នៅគ្រប់ឃុំ សង្កាត់...ReadMore
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញតារាងសំឡេង និងភាគរយគាំទ្រតាមគណបក្សនយោបាយទាំង ១២គណបក្ស ជាលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅតាមរាជធានី-ខេត្តទាំង២៥។
ក្នុងតារាងផ្លូវការដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្តិច បានបង្ហាញថា៖
១៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ៣,៥៤០,០៥៦សំឡេង ស្នើនឹង ៥០.៧៦ភាគរយ
២៖ គណបក្សសង្គ្រោះជាតិ...ReadMore
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់សារជាថ្មីថា រយៈពេល១៤ថ្ងៃ បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងមានការប្រកាសសុពលភាពរបស់មេឃុំ-ចៅសង្កាត់ អាណត្តិថ្មី នៅទូទាំងប្រទេស។
លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ធ្លាប់បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា តាមនីតិវិធីថ្មី...ReadMore
FN ៖ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) លោក ស៉ិក ប៊ុនហុក បានចេញលិខិតផ្លូវការមួយ ដើម្បីថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ស្ថាប័នជាតិ រាជរដ្ឋាភិបាល កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ អាជ្ញាធរដែនដី គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន...ReadMore
FN ៖ លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដោយ គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នេះបើយោងតាមបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។
លទ្ធផលផ្លូវការបានបង្ហាញថា៖ គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១១៥៦ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ...ReadMore
ថយក្រោយ